ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូសាលាខណ្ឌសែន សុខនិងខណ្ឌដង្លោអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាទៅចែកជូនដល់បងប្អូនកងទ័ព នៅវរសេនាតូចលេខ៣៩៤

93

ព្រះវិហារ៖ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ប្រតិភូសាលាខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងខណ្ឌដង្កោដឹកនាំដោយលោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាទៅចែកជូនដល់បងប្អូនកងទ័ព នៅវរសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលជាវរចងសម្ព័ន្ធមេត្រី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីរដ្ឋបាលខណ្ឌសែនសុខបានឱ្យដឹងថា៖នៅក្នុងឱកាសដំណើរសាកសួរសុខទុក្ខនៅសមរភូមិមុខនោះដែរក្រុមការងារក៏បាននាំយកជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភដល់កងវរៈសេនាតូច៣៩៤ រួមមាន៖
មី​ ៥០​ កេស​ ទឹកក្រូច​ ៣០​ កេស
ត្រីងៀត​ ៥០Kgស្កសរ​ ១០០​ kg
ទឹកដោះគោ​ ៩០​ កំប៉ុង
ត្រីខ​ ១០០​ កំប៉ុងខ្ទឹមស​ ៦​ បាវ
ខ្ទឹមក្រហម​ ៦​ បាវ។
នៅក្នុងឱកាសនោះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានសម្តែងនូការកោតសសើរ និងថ្លែងអំណរគុណដល់បងៗកងទ័ព ដែលស្ម័គ្រចិត្តបំរើការពារជាតិមាតុភូមិដោយមិនខ្លាចព្យុះភ្លៀង ទោះបីយ៉ាងណាយើងខ្ញុំទាំងអស់គ្នាដែលនៅសមរភូមិក្រោយមិនដែលបំភ្លេចនូវទឹកចិត្តអង់អាចក្លាហានរបស់បង ដែលជានិច្ចជាកាលតែងតែមកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដើម្បីជួយសម្រួលការលំបាកខ្លះៗ និងសូមជូនពរបងៗ និងក្រុមគ្រួសារសូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង