ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន ជនសង្ស័យ ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

86


រយៈពេល ៣ថ្ងៃ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ ,ឬស្សីកែវ ,ច្បារអំពៅ និងខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ៧នាក់ ផ្សេងគ្នាជាបន្តបន្ទាប់ រួម និងដកហូតបានក្រាមពណ៍សថ្លា ៣៥កញ្ចប់(ប្រភេទម៉ាទឹកកក) ,ថ្នាំគ្រាប់ពណ៍ផ្កាឈូក ៦គ្រាប់។

ពួកគេទាំង ៧នាក់មាន៖

១/ ឈ្មោះ តុង ភារុណ ភេទប្រុស អាយុ ២៨ឆ្នាំ ,២/ ឈ្មោះ យ៉េប ក្រៃ ភេទប្រុស អាយុ ២៤ឆ្នាំ ,៣/ ឈ្មោះ ហ៊ីម ភីរ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ,៤/ ឈ្មោះ ថាំង ប៊ុនថង ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២០:៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៥/ ឈ្មោះ ហម ចិន ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៣:១០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្លូវ៩០៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៦/ ឈ្នោះ លឹម ចន្ធី ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧:៣០នាទី នៅចំណុច ច្រាំងបាក់ ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៧/ ឈ្មោះ ឆាង ង៉ា ភេទប្រុស អាយុ ១១ឆ្នាំ (អនិតិជន) ក្មេងមិនទាន់គ្រប់អាយុ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២:១០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុច ប្លុករោងចក្រឆ្នាំង ភូមិ២៣ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនបាន ពួកគេទាំង ៧នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង