ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេង វាសនា និង ចាន់ សំអាតសង្ឃឹមឈ្នះការប្រកួតខ្សែក្រវាត់

116

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkzលើសង្វៀនអាស៊ីអាគ្នេយ៍ អ្នកប្រដាល់កម្ពុជា២រូបគឺចាន់ សំអាតក្លិបអប់
រំកាយស្រុកអន្លង់វែង និង ហេង វាសនាក្លិបព្រៃទទឹងកីឡា សង្ឃឹមយកឈ្នះលើអ្នកប្រដាល់ថៃដូចគ្នា ។

​ហេង វាសនាដែលមិនសូវជាមានឈ្មោះបោះសម្លេងនោះ ត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឆាវ វ៉ាលីត(ChhavVallit) ។អ្នកប្រដាល់ថៃរូបនេះទើបតែមកចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅស្រុកខ្មែរជាលើកដំបូងនេះទេមិនដឹងថាគេខ្លាំងឬខ្សោយនោះឡើយ ។

​វាសនាវិញគេធ្លាប់ប្រជែងដណ្ដើមខ្សែក្រវាត់ញឹកញាប់ណាស់តែគេពុំធ្លាប់ដណ្ដើមបានខ្សែក្រវាត់ឡើយ ។គេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤២ដង ចាញ់១៣ដង និងស្មើពិន្ទុ៣ដង ។ចំពោះឆាវ វ៉ាលីតវិញមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៧ដង និងចាញ់១០ដង ។វាសនាអាចសម្រេចបានលើក្ដីសង្ឃឹមរបស់ខ្លួនឬទេ ?

​ចំពោះចាន់ សំអាតវិញត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត កាតាន់យូ(Yorth Katanyou) ។អ្នកប្រ
ដាល់ថៃរូបនេះក៏ទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។
សំអាតមួយរយៈនេះរាល់ការប្រកួតជាមួយអ្នកប្រដាល់ថៃគេពុំសូវជួបសំណាងល្អនោះឡើយ ។ការប្រកួតរបស់គេជួបបរាជ័យញឹកញាប់ហើយ ស្ថានភាពនៃការប្រកួតក៏បានបង្ហាញថា គេមិនសូវមានកម្លាំងគ្រប់គ្រាន់ដោយ
សារតែហ្វឹកហាត់មិនគ្រប់គ្រាន់ ។

​សំអាតមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៥៦ដង ចាញ់១៣ដងនិងស្មើពិន្ទុ៣ ដង ។ចំពោះយ៉ត កាតាន់យូវិញគេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥០ដង ចាញ់១០ដង ។ចាន់ សំងាតដែលសង្ឃឹមឈ្នះលើគូប្រកួតនោះតើគេអាច
ធ្វើបានសម្រេចឬទេ ?

អត្ថបទដែលជាប់ទាក់ទង