អ្នកនាង សេង នឿន ឌុបសិស្ស ១២នាក់ ទៅសាលារៀនជារៀងរាល់ថ្ងៃ ដោយប្រើរទេះភ្ជាប់នឹងម៉ូតូផ្ទាល់ខ្លួន
ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២៦មករានេះ បានសរសេរលើហ្វេសប៊ុកថា អ្នកនាង សេង នឿន គឺជាគ្រូបង្រៀនថ្នាក់មត្តេយ្យសិក្សាដ៏ល្អម្នាក់។ អ្នកគ្រូឌុបសិស្សចំនួន ១២នាក់ ទៅសាលារៀនជារៀងរាល់ថ្ងៃ ដោយប្រើរទេះភ្ជាប់នឹងម៉ូតូផ្ទាល់ខ្លួនរបស់គាត់។ ទង្វើនេះអនុញ្ញាតឲ្យសិស្សទាំងនោះអាចទៅសាលារៀន និងទទួលបានការអប់រំ៕