សមត្ថកិច្ចឆ្មក់បង្រ្កាបទីតាំងជល់មាន់ និងឃាត់បានមនុស្ស១២នាក់
ភ្នំពេញ : កម្លាំងនគរបាលព្រហ្មទណ្ឌស្នងការចុះបង្រ្កាបទីតាំងកន្លែងជល់មាន់ និងល្បែងសុីសងជាច្រេីនទៀតនិងធ្វេីឃាត់បានមនុស្សជាង១០នាក់និងវត្ថុតាងផ្សេងៗដែលពាក់ព័ន្ធហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៩នៅចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិចំរេីនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការរាជធានីភ្នំពេញ បានអោយដឹងថានៅរសៀលនេះមានការដឹកនាំ និងអនុញ្ញាតិពីលោកព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងកន្លែងជល់មាន់មួយកន្លែង ដែលលួចលាក់បេីកល្បែងសុីសងខុសច្បាប់ ហេីយម្លាំងចុះបង្រ្កាបនិងធ្វេីការឃាត់ខ្លួនចំនួន១២នាក់ ប្រុសទាំងអស់និងសម្ភារៈផ្សេងទៀត ។
សមត្ថកិច្ចបន្តថាមុនការបង្រ្កាបដោយបហរជាពលរដ្ឋបានប្ដឹងមក ការិយាល័យរួចនិងអោយផ្នែកជំនាញចុះសេុីតអង្កេត ទីតាំងអោយច្បាស់លាស់រហូតឈានមក ដល់រសៀលនេះបង្រ្កាបជាក់ស្ដែងទីតាំងជល់មាន់ ក្នុងដីឡូតិ៍ទុកចោលដោយម្ចាស់ទីតាំងប្រេីក្តារបន្ទះព័ទ្ឋជុំវិញ ធ្វើជាសង្វៀនជល់មាន់បេីកល្បែងសុីសងខុសច្បាប់ ក្នុងការបង្រ្កាបក្នុងនោះមានល្បែងសុីសងដូចជា( ជល់មាន់និងបាញ់អាប៉ោងនិងលេងបៀរជាដេីម) សំភារៈដកហូតមានគ្រាប់អាប៉ោង ឧបករណ៍ដែកសំរាប់ខ្ទាស់ខ្នាយមាន់ និងស្កុតរុំខ្នាយមាន់ និងជញ្ជីងសំរាប់ថ្លឹងមាន់និង មាន់គក ១០ក្បាល និងមនុស្សប្រុសចំនួន ១២នាក់ហេីយធ្វេីការដកហូតបញ្ជូន ទៅការិយាល័យព្រហ្មទណ្ឌ ដេីម្បីសាកសួរនាំបន្តរួចរាល់ និងកសាងសំណុំរឿងបញ្ជូលទៅតុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ។