ចាប់បាន ជនល្មេីសភ្លាមៗ លេីករណីជិះម៉ូតូឆក់កាបូបស្ពាយរបស់ស្រ្តីជនជាតិអង់គ្លេស
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ចាប់បាន ជនល្មេីសភ្លាមៗ លេីករណីជិះម៉ូតូឆក់កាបូបស្ពាយរបស់ស្រ្តីជនជាតិអង់គ្លេស ករណីនេះបានកើតឡើងវេលាម៉ោង ១៥និង៤៥នាទី ថ្ងៃទី២៦ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចផ្លូវលេខ ១៧៤
កែង ផ្លូវព្រះនរោត្តមភូុមិ១៤ សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូន
ពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ អុន សុី ដេត ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកតាអុងឃុំពាមឧញ៉ាអុងស្រុកល្វាឯមខេត្តកណ្តាល។ វត្ថុតាងចាប់យកបាន មានកាបូបស្ពាយពណ៌ខ្មៅមួយ.លិខិតឆ្លងដែនមួយលេខ515990171.ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកអាយហ្វូន6ពណ៌ខ្មៅនិងម៉ាកសាំស៊ុងពណ៌ខ្មៅ(ជារបស់ជនរងគ្រោះ)និងម៉ូតូម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GE8005លេខតួ.ម៉ាស៊ីន1700360(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
ជនរងគ្រោះឈ្មោះCLARISSA MINNI ភេទស្រីអាយុ២៤ឆ្នាំជនជាតិអង់គ្លេសមុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ 515990171. ស្នាក់នៅសណ្ឋាគារចល័ត។
កម្លាំងយើងបានធ្វើតេស្តទឹកនោមលើជនសង្ស័យឈ្មោះ អុន សុី ដេត ជាលទ្ធផលគឺវិជ្ជមាន(មានសារធាតុញៀន)។