ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនិងអភិបាលខេត្តរករថយន្តវែងធំដឹកលើសទម្ងន់ មិនឃើញរហូតជាប់គាំងកណ្ដាលផ្លូវ បង្កការកកស្ទះចរាចរណ៍

115

មណ្ឌលគិរី៖កាលពីម៉ោងព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ ២០១៩មានករណីកកស្ទះចរាចរណ៍មួយដែលបង្កឡើងដោយ រថយន្តវេអង ដែលគេសង្ស័យថា ដឹកលើសទម្ងន់បង្កឱ្យម៉ាស៊ីនរថយន្ត ខូចកណ្ដាលផ្លូវជាតិលេខ៧៦ភូមិសាស្រ្តភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំខេត្តមណ្ឌលគិរី( អូរងើយ)។
អ្នកស្រុកថា៖រថយន្តនេះ អ្នកបើកបររថយន្តបានដឹកដំឡូងមី ចេញពីទីរួមខេត្តមណ្ឌលគិរី ឆ្ពោះមកស្រុកកែវសីមាពេលរថយន្តមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ាស៊ីនខូច កណ្ដាលផ្លូវតែម្ដង ហើយជាសំណាង ដែលរថយន្តនេះ ពុំបានធ្លាក់ទៅខាងក្រោម។
រថយន្តដឹកដំឡូងមីក៏ដោយ សមត្ថកិច្ចខេត្តមណ្ឌលគិរី និងធ្វើការឆែកឆេរ ដោយសង្ស័យថា រថយន្តនេះ អាចនឹង មានបង្កប់ឈើខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង