ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដូវកាលទី២នៃព្រឹត្តិការណ៍កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកចាប់ផ្ដើមថ្ងៃទី២៧មិថុនា

256

ភ្នំពេញ:ព្រឹត្តិការណ៍កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកលើសង្វៀនCNCវេលាថ្ងៃត្រង់រៀងរាល់ថ្ងៃអាទិត្យបន្ទាប់ពីបញ្ចប់រដូវកាលទី១ដោយពានរង្វាន់បានទៅឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១នោះរជ្ជកាលទី២នឹងចាប់ផ្ដើមថ្ងៃទី២៧មិថុនា ។

ក្នុងសន្និសីទកាសែតវេលាថ្ងៃត្រង់ថ្ងៃទី១០មិថុនាដែលមានការចូលរួមដោយលោកសុខ វិចិត្រនាយកផ្នែកលក់ និង ទីផ្សាររបស់ក្រុមហ៊ុនISI Steel លោកហួរ រតនៈប្រធានទីផ្សារទូរទស្សន៍CNC និងលោកឧត្តមសេនីយ៍ឯកតែម

ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរកម្ពុជាបានឲ្យដឹងថាព្រឹត្តិការណ៍នេះមានអ្នកប្រដាល់កម្ពុជា៤រូប និង អ្នកប្រដាល់ថៃ៤រូបចូលរួម ។

កម្ពុជាស្ថិតនៅពូល A និង ថៃស្ថិតនៅពូល B ។ពូល A ប្រកួតជាមួយពូល B ដើម្បីសន្សំពិន្ទុគឺឈ្នះបានទទួល៣ ពិន្ទុ ចាញ់បាន ១ពិន្ទុ និង អវត្តមាន០ ពិន្ទុ ។បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងពូលអ្នកប្រដាល់៤រូបដែលមានពិន្ទុលើសគេនឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអ្នកដែលបានចំណាត់ថ្នាក់លេខ ២ ប្រកួតជាមួយអ្នកបានចំណាត់ថ្នាក់លេខ ៣ឯ អ្នកបានចំណាត់ថ្នាក់លេខ ១ ប្រកួតជាមួយអ្នកដណ្ដើមបានចំណាត់ថ្នាក់លេខ ៤ ។អ្នកចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ ឯ អ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមចំណាត់ថានៈជាជើងឯក ។

សម្រាប់អ្នកប្រដាល់កម្ពុជា៤រូបនោះមានមឿនសុខហ៊ុចក្លិបពុទ្ធសេរីវង្ស។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៧៦ដង ចាញ់២៥ដង ស្មើពិន្ទុ៦ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៧ដង ។ជឹម ចិត្រាក្លិបខ្លារខិនមានរិទ្ធ ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៨ដង ចាញ់១៦ដងស្មើពិន្ទុ ១ ដងនិង វាយគូប្រកួតសន្លប់បានចំនួន១០ដង ។

ជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៨៥ដង ចាញ់១៣ដង ស្មើពិន្ទុ១ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ដង ។ ឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិដែលអ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៣ដង ចាញ់២១ដងស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យដួលសន្លប់បានចំនួន២៧ដង ។

ចំពោះអ្នកប្រដាល់ថៃវិញនោះមានPhlay Noy Por Pao In ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់ស្ពាយខ្សែក្រវាត់មួយពីស្រុកខ្មែរយកទៅ ។ គេមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧៥ដង ចាញ់១២ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២៣ដង ។ Dinna Pho Sor Thanyalak មានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៣ដង ចាញ់១៤ដងស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៦ដង ។

Kreang Krai Tor Seilachaiអ្នកប្រដាល់ថៃរូបនេះក៏ទើបតែស្ពាយខ្សេក្រវាត់ពីស្រុកខ្មែរទៅស្រុកថៃកាលពីពេលថ្មីៗនេះ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៧០ដង ចាញ់២៣ដងស្មើពិន្ទុស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ដង ។

Niv Vangchan Pakornsurin មានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៦៧ដង ចាញ់២០ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។នរណាជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាមនេះ ?៕

អត្ថបទដែលជាប់ទាក់ទង