ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលសាលាខេត្តកណ្តាល ឃាត់គ្រឿងចក្រជាង១០គ្រឿង ដើម្បីពិន័យ ពាក់ព័ន្ធការទន្ទ្រាន ដីបឹងព្រៃលិចទឹក

127

ខេត្តកណ្តាល៖ គ្រឿងចក្រជាង១០គ្រឿងត្រូវបាន រដ្ឋបាលសាលាខេត្តកណ្តាល ឃាត់ទុក ដើម្បី
ចាត់វិធានការ ខណៈដែលគ្រឿងចក្រទាំងនេះ ទន្ទ្រានដីបឹងព្រៃលិចទឹក ដែលជាជម្រកត្រីពង កូននាពេលទឹកដំឡើង ។
ពាក់ព័ន្ធនឹងឈ្មួញទន្ទ្រានដីបឹង ដោយយកគ្រឿងចក្រ ឈូសឆាយដីបឹងព្រៃលិចទឹក យ៉ាងអានាធិបតេយ្យ នេះលោក បណ្ឌិតម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាភ្លាមៗ ទៅអោយអាជ្ញាធរ ចំនួន៣ស្រុកគឺ ស្រុកកៀនស្វាយ និងកោះធំ ស្រុកស្អាង បើកប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ដើម្បី ឃាត់គ្រឿងចក្រដែលកកាយជីកដីព្រៃលិចទឹក នៅស្រុកចំនួន៣បាន១៦គ្រឿងចក្រ យកមកទុកនៅសាលាស្រុក ។


បើតាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់គ្រឿងចក្រទាំងនោះ មានឈ្មួញជួល មកកាយពទ្ធ័ទំនប់ព្រុំ នឹងកាយវ៉ៃព្រៃ ដោយគ្មានច្បាប់អនុញ្ញាត។
លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃអភិបាលខេត្តកណ្តាល បានប្រាប់ថា ឈ្មួញដែលទន្ទ្រានដីបឹងព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ធ្វើអោយវិនាសហិនហោច ដល់មច្ឆាជាតិ រដ្ឋាបាលសាលាខេត្ត ហាមជាដាច់ខាត។ក្រោយពីឃាត់គ្រឿងចក្រ ដែលទន្ទ្រានដីបឹងព្រៃលិចទឹក សមត្ថកិច្ចបានឃាត់គ្រឿងចក្រ ចំនួន១៦ គ្រឿងមករក្សានៅសាលាស្រុក ទាំង៣ ដើម្បីមានវិធានការតាមច្បាប់។


បើតាមច្បាប់ស្តីពីជលផល ត្រង់ចំណុចមាត្រា៨៩ ការឈូសឆាយដីព្រៃលិចទឹក ត្រូវបានចាត់ចូលក្នុងបទល្មើសថ្នាក់លេខ១ ដែលជនល្មើសអាចប្រឈម នឹងការជាប់ពន្ធាគារពី៣ទៅ៥ឆ្នាំ ចំណែកវត្ថុតាង រឹបអូសទុកជាសម្បត្តិរដ្ឋ និងពិន័យថវិកាពី៥លានរៀល ទៅ១០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង