ឃាត់ខ្លួនកូនលោកឧត្តមសេនីយ៍ អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ និង បក្ខពួក ១៤ នាក់ ជាមួយនឹងកាំភ្លេីងខ្លី ៣ ដេីម
រយៈពេល ២ ថ្ងៃ សមត្ថកិច្ចស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនសរុប ១៥ នាក់ ក្នុងនោះ មានកូនប្រុសរបស់លោក ឧត្ដមសេនីយ៍ អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ ម្នាក់ ដកហូតបានកាំភ្លេីងខ្លី ៣ ដេីម រថយន្ត ១ គ្រឿង ម៉ូតូ ៩ គ្រឿង គ្រឿងញៀន មួយចំនួនធំ ។
ជនល្មេីស និង វត្ថុតាង សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមផ្លូវច្បាប់ ។