ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លាប រដ្ឋា និង តាញ់ មករា នឹងឈ្នះបន្តទៀតជាមិនខាន

122


​ភ្នំពេញ:អ្នកប្រដាល់កណ្ដាប់ដៃធ្ងន់លាប រដ្ឋាក្លិបក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ និង តាញ់ មករាសមាគមប្រដាល់ក្រសួងការពារជាតិ មានជំនឿចិត្តថានឹងបានទទួលជ័យជំនះ នៅក្នុងការប្រកួតរបស់ខ្លួននារសៀលថ្ងៃទី២កុម្ភៈទៀតជាមិនខាន ។
​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៥៧គីឡូក្រាមរជ្ជកាលទី៨នៅលើសង្វៀនអាស៊ីអាគ្នេយ៍ ។រដ្ឋាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃបណ្ដា សាក់(Banda Sak) ។ អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែឆ្លងកាត់បានមួយប្រកួតដូចគ្នា ។

​វ៉ៃបានមួយប្រកួតដូចគ្នាមែនតែវាសនាខុសគ្នាដោយរដ្ឋាឈ្នះអ្នកប្រដាល់ថៃដឹក ឌឿ(Dek Deur)នៅទឹកទី១ដោយសារកណ្ដាប់ដៃដ៏ធ្ងន់របស់គេ ។ ចំពោះបណ្ដា សាក់វិញចាញ់តាញ់ មករាដោយពិន្ទុ ។បណ្ដា សាក់ជាអ្នកប្រដាល់ដែលខ្លាំងជាងដឹក ឌឿតែរដ្ឋាបានប្ដេជ្ញាថាគេត្រូវតែឈ្នះការប្រកួតនេះដាច់ខាត ។
​រដ្ឋាមានប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៤០ដង ចាញ់១២ដង និងស្មើពិន្ទុ២ ដង ។ចំពោះបណ្ដា សាក់វិញគេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៥០ដង និងចាញ់៨ដង ។ សង្ឃឹមថារដ្ឋាឈ្នះក្នុងការប្រកួតនេះបន្តទៀតចុះ ។​ចំពោះតាញ់ មករាវិញគេត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃដឹក ឌឿដែលនៅក្នុងការប្រកួតដំបូងរបស់គេសន្លប់នៅទឹកទី១ដោយសារកណ្ដាប់ដៃលាប រដ្ឋា ។

​មករាជាអ្នកប្រដាល់ដែលមានកំពស់ល្អជាងលាប រដ្ឋា មានផ្លែវ៉ៃល្អពិសេសជង្គង់ កែង របស់គេអស្ចារ្យខ្លាំងណាស់ ។ការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពណាស់ហើយគេមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៥០ដងចាញ់ ៥ដងនិងស្មើពិន្ទុ ១ ដង ។
ចំពោះអ្នកប្រដាល់ថៃដឹក ឌឿវិញនោះគេមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៨ដង ចាញ់ ៧ដង ។ សម្រាប់ការប្រកួតលើកទី២នេះដឹក ឌឿលំបាកសង្ឃឹមក្នុងការដណ្ដើមជ័យជំនះលើមករាណាស់ក្នុងខណៈដែលមករាមានជំនឿចិត្តថាគេនឹងឈ្នះទៀតនោះ ។

អត្ថបទដែលជាប់ទាក់ទង