ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្បិចបបួលប្រដាល់មួយស្មើរបស់ទណ្ឌិតសម រង្ស៊ី គឺការប្រើក្បូនគង់ហ៊ាន តែប៉ុណ្ណោះ

94


ភ្នំពេញ ៖លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី២៩ ខែមករាថា ល្បិចបបួលប្រដាល់មួយស្មើរបស់ទណ្ឌិតសម រង្ស៊ីគឺការប្រើក្បូនគង់ហ៊ាន តែប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ផេកគណបក្សប្រជាជនកម្ពុជា។

លោក សុខ ឥសានលើកឡើងបែបនេះ ក្រោយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបបួលសម្តេច តេជោ ហ៊ុន សែន ប្រដាល់មួយស្មើ ដោយធ្វើសង្វៀន នៅពហុកីឡដ្ឋានជាតិអូឡាំពិកតែម្តង។

លោកបានបញ្ជាក់ឲ្យដឹងថា ​”មិនបាច់ប្រើក្បួនគង់ហ៊ានទេ។ ប្រជាជនកម្ពុជា គ្រប់រូបសុទ្ធតែ បានដឹងរឿង​គង់ហ៊ានអស់ហើយ។ នៅពេលកំពុងនៅពីក្រោមប្រពន្ធ ​ស្រាប់តែខំស្រែកថា វាយប្រពន្ធឲ្យងាប់​ ធ្វើឲ្យអ្នកជិតខាងរត់​មកជួយប្រពន្ធ ដោយខ្លាចគង់ហ៊ានវាយប្រពន្ធស្លាប់។ តែដល់មកឃើញ​ស្រាប់តែហួសចិត្តទៅវិញ” ។

លោកបន្តថា”ជាការគួរឲ្យចង់អស់សំណើចណាស់​ ដែលអ្នកនយោបាយម្នាក់ ប្រកួតជាងម្ភៃឆ្នាំ ចាញ់រហូតសល់តែគូថខោ ​ថែមទាំងរត់ចោលសង្វៀនទៀត ​បែរជាមកស្រែកបបួល អ្នកឈ្នះ វាយមួយទល់មួយទៅវិញ​ដែលមហាជនទូទៅ បានដឹងថា ​ដើម្បីស្តារមុខមាត់បរាជ័យ ដ៏អាម៉ាស់ ក៏ខិតខំស្រែកបំភាន់ភ្នែកគេឯងទៅ​ ។ នេះមិនខុសអីពីក្បួនរបស់គងហ៊ានទេ”​។

លោកសុខ ឥសាន បញ្ជាក់ថា”​ឱ​ លោកអ្នកចាញ់ហ្អើយ​ បើចាញ់​យល់ព្រមថាចាញ់ទៅ​ ចាំបាច់អី​នៅធ្វើប្ញកឯង គ្រាន់បើអីទៀត? ទោះខំធ្វើខែងរ៉ែងយ៉ាងណា​ ក៏គ្មានអាណាជឿដែរ​ “៕

អត្ថបទដែលជាប់ទាក់ទង