បុរសជនបរទេសម្នាក់បេីករថយន្តចូលហាងកាត់សក់មិនប្រយ័ត្ន បេីកគៀបបណ្ដាលខូចខាតទាមទារចំនួន៣០០ដុល្លារ
ភ្នំពេញ ៖ ជជនបរទេសម្នាក់បេីករថយន្តឡង់គ្រីស័រ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២M-៦២០៩
សេរីទំនេីបបេីកបំរុងបត់ចូលហាងកាត់សក់មិនប្រយ័ត្នបេីកគៀបកាង ក្រោយរថយន្តឡង់គ្រីស័រ៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BF-៨២៨៨សេរីឆ្នាំ២០១៨បណ្ដាលខូចខាតកាង រថយន្តហេីយការទាមទារថ្លៃខូចខាតរថយន្តហេតុការនេះ កាលវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០១៩នៅចំណុចហាង ផប ស្ដាយកាត់សក់ តាមបណ្ដាយផ្លូវ៣១០ ស្ថិតនៅភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
បុរសជសម្ចាស់រថយន្តឡង់គ្រីស័រពណ៍សពាក់ស្លាកលេខភ្នំពេញ២BF-៨២៨៨បានបញ្ជាក់ថា មុនកេីតហេតុរបស់គាត់ចតនៅមុខហាង សំណាង បេប៊ីលក់សំភារៈទារកហេីយស្រាប់តែ មានបុរសជនបរទេសម្នាក់បើករថយន្តឡុងគ្រីស័រពណ៍ខ្មៅ ពាក់ស្លសកលេខភ្នំពេញ២M-៦២០៩មិនប្រយ័ត្នគៀប កាងរថយន្តគាត់ពីខាងក្រោយបណ្ដាលកំពិត ខូចខាតហេីយទាមទារអោយសងសំណងដោយរថយន្តគាត់ឈប់នៅស្ងៀមទេ ។
សមត្ថកិច្ចផ្នែកវាស់វែងខណ្ឌចំការមនបានប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡង់គ្រីស័រ និងរថយន្តឡង់គ្រីស័រសេរីទំនេីបដូចគ្នាការដោយការបេីកបររថយន្តបង្កជនបរទេស មិនប្រុងប្រយ័ត្នតេីបបេីកទៅឈប់នៅមុខហាងកាត់សក់ ធ្វេីអោយរថយន្តឡង់គ្រីស័រពណ៍ខ្មៅកាងក្រោយគៀបកាងក្រោយ រួចសមត្ថកិច្ចយេីងមេីលស្ថានភាពការខូចខាតតិចតួចគ្រាន់រថយន្តសេរីទំនេីប ហេីយអោយធ្វេីការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តឡង់គ្រីស័រពណ៍ស សុំថ្លៃដូរកាងរថយន្តថ្មីតំលៃ៣០០ដុល្លាសហរដ្ឋអាមេរិច ក្រោយមកក៏បុរសជនបរទេសបានប្រគល់ អោយ៣០០ទៅភាគីរថយន្តរងគ្រោះក៏បញ្ចប់រឿងនៅកន្លែងកេីតហេតុ ។