ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

SEA Gamesលើកទី៣០កំពុងតែចាប់ផ្ដើម រាប់ថយក្រោយ

121

​ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ដែលនឹងធ្វើនៅប្រទេសហ្វីលីពីននាចុងឆ្នាំ២០១៩នេះនឹងធ្វើពីថ្ងៃទី៣០វិច្ឆិកាដល់ថ្ងៃទី១១ធ្នូ ។

​បាវចនាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នេះគឺ”យើងឈ្នះជាមួយ” ។នេះជាលើកទី៤ហើយដែលប្រទេសហ្វីលីពីនទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ។ ហ្វីលីពីនធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងនៅឆ្នាំ១៩៨១ លើកទី២ឆ្នាំ១៩៩១ លើកទី៣ឆ្នាំ២០០៥ និងលើកទី៤ឆ្នាំ២០១៩នេះ ។

​ការរាប់ថយក្រោយ(Countdown)បានចាប់ផ្ដើមតាំងពីថ្ងៃទី៣០វិច្ឆិកាមកម្ល៉េះ ដែលមកទល់ពេលនេះមានរយៈពេលជិត២ខែហើយ ។ ចំពោះរូបMascot សម្រាប់ការប្រកួតលើកនេះក៏បានឯកភាពគ្នាអស់ហើយដែរ ។
​ការសម្រេចចិត្តចុងក្រោយកាលពីចុងឆ្នាំ២០១៨គឺកីឡាចំនួន៥៦ប្រភេទដែលមាន៥២៣វិញ្ញាសាត្រូវបានដាក់

ឲ្យប្រកួត ។ កីឡាអេឡិចត្រូនិក(Electronic Sports)ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីប្រកួតកីឡាថ្នាក់តំបន់នេះជាលើកដំបូងក្នុងខណៈដែលប្រទេសម្ចាស់ផ្ទះមួយនេះបន្ថែមកីឡាប្រយុទ្ធប្រពៃណីរបស់ខ្លួនគឺកីឡាអារនីស(Arnis)ទៅក្នុងកម្មវិធីប្រកួតដែរនោះ ។

​អត្តពលិកពី១១ប្រទេសដែលចូលរួមនោះគេប៉ាន់ប្រមាណមើលថាអាចមានចំនួន៩.៨៤០នាក់តែចំនួននេះនឹងអាចប្រែប្រួល ។តាមការគ្រោងទុកពិធីបើកការប្រកួតនឹងធ្វើនៅពហុកីឡដ្ឋានBocaue ហើយតាមការគ្រោងទុកនោះ

លោកប្រធានាធិបតីហ្វីលីពីននឹងចូលរួម ។ ចំពោះពិធីបិទនឹងធ្វើនៅពហុកីឡដ្ឋានAthletcs ។
​ព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមកបានក្លាយជាព្រឹត្តិការណ៍មួយដែលប្រទេសជាម្ចាស់ផ្ទះតែងតែរៀបចំដើម្បីប្រមូលមេដាយ ។ សម្រាប់កម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣នោះលោកថោង ខុនប្រធានគណៈកម្មាធិការ
ជាតិអូឡាំពិកកម្ពុជាបានសម្រេចចិត្តហើយថានឹងធ្វើដោយតម្លាភាព ។
​ប្រសិនបើការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩ និង លើកទី៣១ឆ្នាំ២០២១ឥតិយាបថនៃការប្រជែងយកមេដាយ មិនផ្លាស់ប្ដូរទេនោះកម្ពុជានឹងធ្វើជាគម្រូគេក្នុងការប្រជែងដណ្ដើមមេដាយដោយយុត្តិធម៌សម្រាប់កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។

​លោកថោង ខុនបានបញ្ជាក់ហើយថាឆ្នាំ២០២៣ប្រទេសណាមានសមត្ថភាពប្រទេសនោះនឹងរកបានមេដាយច្រើនជាងគេ ។កម្ពុជានឹងមិនទទួលយកវប្បធម៌ចែកមេដាយនោះឡើយ ។

​សម្រាប់ស៊ីហ្គេមលើកទី៣០នេះបើតាមការអះអាងពីលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថានឹងបញ្ជូនកីឡាទៅចូលរួមប្រកួតឲ្យបានច្រើនជាងមុនព្រោះនេះជាឆ្នាំយុទ្ធសាស្រ្ត ។ នៅឆ្នាំ
២០២១ស៊ីហ្គេមលើកទី៣១នៅវៀតណាមកម្ពុជាក៏នឹងបញ្ជូនទៅចូលរួមប្រកួតច្រើនដែរ ។

​ពេលនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រសួងអប់រំយុវជន និង កីឡានៅមិនទាន់កំណត់ថាបញ្ជូនទៅចូលរួមប៉ុន្មានប្រភេទ ហើប្រភេទកីឡាណាខ្លះនោះនៅឡើយទេ ។

អត្ថបទដែលជាប់ទាក់ទង