ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនHLH និងក្រុមហ៊ុនចំការអំពៅស៊ូហ្គើរ របស់ឧកញ៉ាលីយ៉ុងផាត់ មានការយឺតយ៉ាវ

118


កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានដោះស្រាយទំនាស់ដីសម្បទានសេដ្ឋកិច្ច នៅក្នុងក្រុមហ៊ុនHLHនិងក្រុមហ៊ុនស៊ូហ្គើរដាំអំពៅទាំង៣ របស់ឧកញ៉ាលីយ៉ុងផាត់ នៅសាលាស្រុកឱរ៉ាល់ដឹកនាំដោយលោកវ៉ី សំណាង នឹងមានការចូលរួមតវ៉ាពី ប្រជាជនចំនួន១៦២នាក់ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការងារដោះស្រាយបញ្ហាទំនាស់ដី ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុនចំការអំពៅ (HLH) ស៊ូហ្គើរ និងក្រុមហ៊ុនដាំអំពៅទាំង៣ របស់ឧកញ៉ាលីយ៉ុងផាត់ មានភាពយឺតយ៉ាវ ដោយសារតែពលរដ្ឋជាក់ស្តែងមានត្រឹមជាង៣០០គ្រួសារ តែការដាក់ពាក្យសុំអន្តរាគមន៍មានរហូតជាង៣០០០គ្រួសារ។ បញ្ហនេះធ្វើឲ្យក្រុមជំនាញត្រូវការពេលវេលាសមរម្យ ដើម្បីពិនិត្យម្តងមួយៗ រហូតរកឃើញការពិតជាមុនសិន មុនការសម្រេចរបស់ជំនាញ។

លោក វ៉ី សំណាង បានថ្លែងថា ការចុះដោះស្រាយនេះ មានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរឃុំ ស្រុក ជាច្រើនរូបទៀត និងធ្វើការសម្របសម្រួលដោះស្រាយ ទំនាស់ដីធ្លីជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៤៩គ្រួសារ នៅក្នុងឃុំសង្កែសាទប និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវិនិយោគ HLH កន្លងមក។

លោក អភិបាលខេត្តកំពង់ស្ពឺ បានទទួលយកសំណូមពរទាំង អស់របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីយកមកធ្វើការសម្របសម្រួល និងដោះស្រាយឲ្យចប់សព្វគ្រប់ នាពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែលោកអភិបាល ក៏ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនពាក់ព័ន្ធបញ្ឈប់សុំអន្តរាគមន៍ ដើម្បីចៀសវាងភាពស្មុគស្មាញដល់ក្រុមការងារដោះស្រាយ។

បច្ចុប្បន្ន​នេះ មាន​ប្រជាពលរដ្ឋ​ នៅ​ស្រុក​ឱរ៉ាល់ បាន​អះអាង​ថា មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ហើយ​ពួកគេ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ដី​វិញ​ ដើម្បី​បង្កបង្កើនផល និង​សង​ការ​ខាត​បង់​ដោយសារ​ក្រុមហ៊ុន​រឹប​យក​ដី​ដោយ​បង្ខំ។ ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ល្បី​ឈ្មោះ​ខាង​មាន​ទំនាស់​ដី​ជាមួយ​អ្នកស្រុក។
រោងចក្រ​ស្ករ​អំពៅ ភ្នំពេញ ស៊ូហ្គើរ មាន​សមត្ថភាព​ផលិត​បាន​ស្ករ ១២.០០០​តោន ក្នុង​មួយ​ថ្ងៃ។

ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរនិងក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើររួមទាំងក្រុមហ៊ុនHLHកំពុងតែអភិវឌ្ឍលើគុំនរទឹកភ្នែករាស្រ្តខ្មែរ។ក្រុមហ៊ុនទាំង3នេះ កុំពុងអភិវឌ្ឍប្រាស់ចាកពីខ្លឹមសាររបស់បទបញ្ជា.01.ក្នុងនោះក្រុមហ៊ុនទទួល បានដីសម្បទានសេដ្ឋកិច្ចពីដំណាំកសិឧស្សាហកម្ម បើប៉ះពាល់ភូមិករស្រែចំការរបស់ប្រជាពលរដ្ឋត្រូវកាត់ឈ្វៀលចេញ ជាស្បែកខ្លា ផ្ទុយទៅវិញ រឹបអូសយកដីធ្លីស្រែចំការរបស់ប្រជាពលរដ្ឋខ្ទេចខ្ទីអស់ នាំឲ្យ ប្រជាពលរដ្ឋជួបផលវិបាកយ៉ាងខ្លាំង ទី១ អស់ដីធ្វើស្រែចំការបាត់មុខរបរ នាំឲ្យប៉ះពាល់ដល់ការសិក្សារបស់កូនៗ ទី២ អស់កន្លែងឃ្វាលគោក្របី ទី៣ អស់កន្លែងទីសក្ការសម្រាប់បូជា នេះបើតាមលោក ព្រហ្ម សុធី តំណាងសហគមន៍ដីធ្លីពីឨរ៉ាល់ កំពង់ស្ពឺ៕


អត្ថបទដែលជាប់ទាក់ទង