មោទនភាព! និស្សិតខ្មែរមួយរូបចំណាយពេលស្រាវជ្រាវ រហូតអាចផលិតសរសៃមីចេញពីផ្លែល្ពៅ
ខេត្តបាត់ដំបង៖ ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២៩មករានេះ បានឲ្យដឹងថា និស្សិតខ្មែរមួយរូប ឈ្មោះ គិម វ៉ាង ដែលបានបញ្ចប់ការសិក្សាលើជំនាញ វិទ្យាសាស្ត្រចំណីអាហារពីសាកលវិទ្យាល័យបាត់ដំបង កាលពីឆ្នាំ២០១៧កន្លងទៅនេះ បានសម្រេចគោលដៅដោយការផលិតសរសៃមីចេញពីផ្លែល្ពៅ ដោយមានពណ៌ ក្លិន និងរសជាតិដូចផ្លែល្ពៅ បន្ទាប់ចំណាយពេលពិសោធន៍អស់រយៈពេលជិតពីរឆ្នាំ។
ជោគជ័យថ្មីនេះ ជាមោទនភាពមួយដែលជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក ផ្តល់តម្លៃដល់ផ្លែល្ពៅដែលធ្លាប់ធ្លាក់ចុះ ព្រមទាំងជួយជំរុញលើកទឹកចិត្តយុវជនដទៃទៀត ឱ្យខិតខំប្រឹងប្រែងក្នុងការបង្កើតអ្វីដែលថ្មីៗ ផ្តល់ប្រយោជន៍ដល់ជាតិថែមទៀតផង៕