ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កន្លែង​ចាក់​បាល់​ ជ្រក​ក្រោម​អ៊ីន​ធើ​ណិ​ត​២៤​ម៉ោង​​ ត្រូវ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​បង្ក្រាប​ , ក្នុងខណ្ឌឫស្សីកែវ មានច្រើនកន្លែងទៀត

96


​ភ្នំពេញ​៖​ ​ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​បាល់​ ដែលលេងនៅតាមបណ្តាក្លិបបាល់ទាត់ល្បីៗនានា នៅលើពិភពលោក​ ដែលជ្រក​ក្រោមស្លាក​អ៊ីន​ធើ​ណិ​ត​២៤​ម៉ោង​ ត្រូវបានកម្លាំង​នគរបាល​ខណ្ឌ​ឫស្សី​កែង​ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ខណ្ឌ តាមដានរហូតឈានដល់​ការ​បង្ក្រាបជាក់ស្តែង នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​នឹង​៣០​នាទី​ នៅ​ចំណុច​ផ្ទះ​លេខ​១៩២២​ ផ្លូវជាតិ​លេខ​៥​ ក្រុម​១​ ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ទី​១​។​

​លោក​វរសេនីយ៍ទោ​ គល់​ យី​ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ​ បានឱ្យ​ដឹង​ថា ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​២​នាក់​ រួម​មាន​ទី​១-​ឈ្មោះ​ អូន​ សុ​ធន់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​មេការ​ចាត់ចែង​ស៊ីសង​ ស្នាក់​នៅផ្ទះ​ទីតាំង​ខាងលើ​ភ្នាក់ងារ​ និង​ទី​២-​ឈ្មោះ​ហ៊ឹ​ម​ សុ​ហ៊ុន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​បើកបរ​ ស្នាក់​នៅ​ផ្លូវ​រថភ្លើង​សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ ជាអ្នកលេងភ្នាល់បាល់​។​ សម្ភារៈ​ដកហូត​ រួម​មាន ​កុំព្យូទ័រ​ចំនួន​១០​គ្រឿង​ ​សៀវភៅ​កត់​ភាគរយ​របស់​ភ្ញៀវ​១​ក្បាល​​ សៀវភៅ​កត់​ចំណាយ​ចំណូល​ប្រចាំខែ​ ប្រាក់​រៀល​ចំនួន​ប្រាំ​ម៉ឺន ​ប្រាក់​ដុលារ​១៥$​។​កម្លាំង​ជំនាញ​អធិការដ្ឋាន​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នី​តិ​វិធី​ ។

សូមជម្រាបជូនថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សុទ្ធតែធ្លាប់បានចេញបទបញ្ជា ឲ្យមន្ត្រីថ្នាក់ក្រោមបង្គ្រាប ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសអ៊ីនធើណិត២៤ម៉ោង បង្កប់ល្បែងស៊ីសងចាក់ភ្នាល់អនឡាញ ក្នុងរាជធានីភ្នំពេញតែម្តង ព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរលួច ឆក់ និងចោរប្លន់។

មហាជននឹងរង់ចាំមើលថា តើអាជ្ញាធរ ចុះទៅបង្ក្រាប ហាងអ៊ីនធើណិតនៅទីតាំងផ្សេងៗទៀតដែរឬទេ? ព្រោះក្នុងខណ្ឌឫស្សីកែវទាំងមូល មានទីតាំងភ្នាល់បាល់អនឡាញ ច្រើនណាស់ ឬក៏បានទទួលសំណែន ដូចវេទិកាតុកាហ្វេខ្សឹបខ្សែវមែន៕

អត្ថបទដែលជាប់ទាក់ទង