ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មកដល់ទៀតហើយ! ឱកាសការងារចំនួន៧២៣កន្លែង នៅក្នុងវេទិកាការងារថ្ងៃទី១៣ កុម្ភៈខាងមុខនេះ

110

ឱកាសការងារ ចំនួន៧២៣ កន្លែងបន្ថែមទៀតហើយ កំពុងរង់ចាំ សិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មី ពីក្រុមហ៊ុ ចំនួន១០ សម្រាប់វេទិកាការងារ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រួមមាន៖ ក្រុមហ៊ុន ALPHA GOLD FUTURES, ELT,មហានគរ, PassApp, BROWN, ម៉ាស្ទ័រ ស៊ុគីស៊ុប, MAJOR CINEPLEX, HUAWEI, PARK Café, និងមីក្រូហិរញ្ញវត្ថុbamboo ដែលក្រុមហ៊ុនទាំង១០នេះ នឹងមានវត្តមាន នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែកុម្ភៈ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយអ្នកតំណាង មកពីបណ្តាក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

អាស្រ័យហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្មអាច ទទួលបានសេវាផ្តល់ជូន ដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕

អត្ថបទដែលជាប់ទាក់ទង