ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់បញ្ចូលប្រភេទកីឡាហែលទឹកទៅក្នុងកម្មវិធីប្រកួត កីឡាសិស្ស២០១៩

111

​ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចចិត្តដាក់ ប្រភេទកីឡាហែលទឹក ទៅក្នុងកម្មវិធីប្រកួតកីឡា សិស្សចាប់ពីឆ្នាំសិក្សានេះតទៅហើយ ។

​លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បាននិយាយដោយភ្ញាក់ផ្អើលថានេះជាដំណឹងល្អ
ដែលលោកស្ទើរតែមិនជឿចិត្តខ្លួនឯង ។លោកសូមថ្លែងអំណរគុណដល់ លោករដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡាដែលបានយកចិត្តទុកដាក់ លើប្រភេទកីឡាហែលទឹកដែល ជាកីឡាដ៏ំានអាទិភាពមួយ ជាមួយនឹងប្រភេទកីឡាអត្តពលកម្ម ។

លោកអគ្គលេខាធិការបញ្ជាក់ថាសព្វថ្ងៃនេះនៅ តាមគ្រឹះស្ថានសិក្សាឯកជនជាច្រើនមានកម្មវិធីហែលទឹក
នៅពេលប្រកួតសាលាទាំងនោះសុទ្ធតែមាន កីឡាករ-កីឡាការិនីវ័យក្មេងចូលរួមប្រកួតច្រើន ។
នេះជាលើកដំបូងហើយសម្រាប់សហព័ន្ធខ្មែរហែលទឹក មានឈ្មោះក្នុងព្រឹត្តិការណ៍កីឡាសិស្សជ្រើសរើសជើងឯកថ្នាក់ជាតិ។លោកបានបន្តថាសហព័ន្ធខ្មែរហែលទឹក គ្រោងដាក់បញ្ចូលចំនួនវិញ្ញាសាចំនួន២៩សម្រាប់ប្រកួតនៅឆ្នាំដំបូងនេះ។

ទិសដៅសហព័ន្ធនាអនាគតក្នុងការបណ្តុះបណ្តាល កីឡាករ-កីឡាការិនីវ័យ ក្មេងឲ្យបានច្រើនដូច្នេះការកសាង អាងទឹកបណ្ដែតនៅតាម តំបន់នានានោះគឺជារឿងសំខាន់ណាស់ ។សម្រាប់អ្នកដែលរស់នៅ តាមតំបន់មាត់ទន្លេបើមិនទាន់មានអាងហែលទឹក គេអាចហ្វឹកហាត់នៅក្នុងទន្លេបាន ។ចំពោះតំបន់នៅឆ្ងាយពីទន្លេព្រែក បឹង បួរនោះសហព័ន្ធ ត្រូវតែខិតខំស្វែងរកថវិកាពីសប្បុរសជន ដើម្បីកសាងអាងហែលទឹកពិសេសតាមសាលារៀន ។

អត្ថបទដែលជាប់ទាក់ទង