ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកកន្ត្រៃដែកកាត់ស័ង្កសី កាត់ប៉ះចំខ្សែភ្លើង​ ឆក់បុរសម្នាក់ស្លាប់ភ្លាមៗ

301

កណ្តាល៖ កម្មករម្នាក់ បានអង្គុយយកកន្ត្រៃដែកកាត់ស័ង្កសី នៅមុខផ្ទះ ពេលកំពុងកាត់សង្ក័សី មិនបានប្រយ័ត្ន ក៏កាត់ប៉ះចំខ្សែភ្លើង​ នៅខាងក្រោម បណ្តាល ឲ្យឆក់ស្លាប់ភ្លាមៗតែម្តង នៅថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង១៣.៤០នាទី ចំណុចភូមិស្លាបតាអោន ឃុំ គគីរ​ ស្រុកកៀនស្វាយខេត្តកណ្តាល។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះ១នាក់ ឈ្មោះ យស សុវណ្ណ ហៅ យក្ស ភេទប្រុស អាយុ ៤៥ឆ្នាំជនជាតិ ខ្មែរមុខរបរ កម្មករ មានទីលំនៅភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។​ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ និងជាងសំណង់២ នាក់ទៀត បានមកធ្វើផ្ទះឲ្យឈ្មោះ ពេញ ភ័ក្រ ភេទស្រី អាយុ២៧ ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុដោយ ជាងសំណង់ ២នាក់ទៅធ្វើការនៅខាងក្រោយផ្ទះ ចំណែកជនរងគ្រោះ បានអង្គុយយកកន្ត្រៃដែកកាត់ស័ង្កសីនៅមុខផ្ទះ ពេលកំពុងកាត់សង្ក័សី មិនបានប្រយ័ត្ន ក៏កាត់ប៉ះចំខ្សែភ្លើងនៅខាងក្រោម បណ្តាល ឲ្យឆក់ស្លាប់ភ្លាមៗតែម្តង ។ បន្ទាប់មកម្ចាស់ផ្ទះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។
ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំ ចុះពិនិត្យសាកសព និងបានបញ្ជាក់ថា សាកសពមានស្លាកស្នាមរលាក ២កន្លែង ចំណុចដើមទ្រូងខាងស្តាំ និងកញ្ចឹងកខាងស្តាំ ។

ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ ដោយសារឆក់ចរន្តអគ្គិសនី ពិតប្រាកដមែន ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង