ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាងផ្សារដែកម្នាក់ ខ្សែភ្លើងឆក់ស្លាប់ នៅកៀនស្វាយ

103

កណ្ដាល៖ ក្រុមសមត្ថប៉ូលិស ប៉ុស្តិនគរបាល រដ្ឋបាលគគីរ ស្រុកកៀនស្វាយ បានអោយដឹងថា ដោយស្ដីពីករណី  ឆក់ខ្សែភ្លើងស្លាប់
កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិស្លាបតាអោន ឃុំ គគីរ​ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។

សពឈ្មោះ យស សុវណ្ណ ហៅ យក្ស អាយុ ៤៥ មានទីលំនៅ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើ ឈ្មោះ យស សុវណ្ណ (យក្ស)​ភេទប្រុស អាយុ ៤៥ឆ្នាំ(ខ្មែរ) មុខរបរ កម្មករ មានទីលំនៅ ភូមិ ឃុំកើតហេតុ និងជាងសំណង់ពីរនាក់ទៀត បានមកធ្វើសាងសង់ផ្ទះអោយគេ នៅមុខវត្តកោះ ដោយជាងសំណង់ពីរនាក់ធ្វើនៅក្រោយផ្ទះ ចំនែកជនរងគ្រោះ ឈ្មោះ យស សុវណ្ណ ហៅ យក្ស​ បានអង្គុយកាត់សង័្កសី នៅមុខផ្ទះ ពេលកំពុងកាត់សង្ក័សី មិនបានប្រយ័ត្នមើលខ្សែភ្លើង ​នៅខាងក្រោមសង្ក័សី ក៏កាត់ប៉ះខ្សែភ្លើងឆក់ចំដើមទ្រូងខាងស្តាំ និងកញ្ចង់ករខាងស្តាំ បណ្តាលអោយស្លាប់ភ្លាមៗ តែម្តង ហើយក៍បានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលគគីរ ។

ក្រោយទទួលបាន ពត៌មានកំលាំងប៉ុស្តិ៍ សហការជាមួយ កំលាំងជំនាញកោសល្យវិច័យស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះពិនិត្យសាកសព និងបានបញ្ជាក់ថា ៖សាកសពមានស្លាកស្នាមរលាក ដោយខ្សែភ្លើង ចំនួន០២កន្លែង គឺដើមទ្រូងខាងស្តាំ និងកញ្ចង់ករខាងស្តាំ ។

ការសន្និដ្ឋាន ៖ ជនរងគ្រោះស្លាប់ដោយ សារឆក់ខ្សែភ្លើង រួចបានប្រគល់សពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង