ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីអាជ្ញាសាលា ត្រូវស្នើសុំគោលការណ៍ណែនាំជាមុន ពីក្រសួងយុត្តិធម៌ រាល់ការអនុវត្ត ដោយបង្ខំ ដែលអាចនឹងមានការប្រឆាំង

336


ភ្នំពេញ៖ លោកអង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញប្រកាសស្តីពី បែបបទសម្រាប់អនុវត្តការងារ របស់មន្ត្រីអាជ្ញាសាលា នៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០១៩។

សេចក្តីសម្រេច របស់ក្រសួងយុត្តិធម៌ គឺមន្រ្តីអាជ្ញាសាលា ត្រូវទទួលបន្ទុកអនុវត្តន៍កិច្ចការ អាជ្ញាសាលានៅក្នុងដែនសមត្ថកិច្ច នៃសាលាដំបូង ដែលខ្លួនប្រចាំការ។ សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី​ ខេត្ត ត្រូវប្រគល់កិច្ចការទាំងឡាយណាដែលជាសមត្ថកិច្ចរបស់អាជ្ញាសាលា ជូនទៅមន្រ្តីអាជ្ញាសាលា ដែលកំពុងប្រចាំការនៅទីនោះ ដើម្បីអនុវត្តន៍ការងារតាមច្បាប់ជាធរមាន លើកលែងតែ សាលាដំបូង និងអយ្យការសាលាដំបូងរាជធានី ខេត្ត ដែលមិនទាន់មានមន្រ្តីអាជ្ញាសាលាប្រចាំការ ត្រូវបន្តអនុវត្តន៍តាមប្រកាសលេខ ៣០ កយប្រក ០៧ ចុះថ្ងៃទី១៩ ខែមកក្កដា ឆ្នាំ២០០៧ របស់ក្រសួងយុត្តិធម៌ ស្តីពីមន្រ្តីទទួលបន្ទុកកិច្ចការអាជ្ញាសាលា។

បើតាមប្រកាស លោករដ្ឋមន្រ្តី បានបញ្ជាក់ថា “មន្រ្តីអាជ្ញាសាលាដែលប្រចាំការនៅសាលាដំបូងរាជធានី ខេត្ត ត្រូវស្នើសុំគោលការណ៍ណែនាំជាមុន ពីក្រសួងយុត្តិធម៌ រាល់ការអនុវត្តដោយបង្ខំទាំងឡាយណាដែលអាចនឹងមានការប្រឆាំង ជាហេតុបង្កឲ្យមានភាពចលាចល វឹកវរ ឬអសន្តិសុខដល់សង្គម និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈធ្ងន់ធ្ងរ ដែលមិនអាចគ្រប់គ្រងបាន”៕

អត្ថបទដែលជាប់ទាក់ទង