រថយន្តដឹកដី និងរថភ្លើង បុកគ្នា
បន្ទាយមានជ័យ៖ ឡានដឹកដី បានបើកបុកគ្នាជាមួយ រថភ្លើងបាត់ដំបង-សិរីសោភ័ណ កាលពីម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លើផ្លូវដែកនៅភូមិភ្នំ ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ករណីគ្រោះថ្នាក់ចរាចរកើតឡើង រវាងរថភ្លើង និងរថយន្តដឹកធុនធំ បុកគ្នានេះ គឺរថយន្តបុករថភ្លើង ខណៈរថភ្លើងរថក្នុងទិសដៅពីជើងទៅត្បួង ហើយរថយន្តធំ ឆ្លងកាត់ពីលិចទៅកើតដឹកដី។
ហេតុការណ៍នោះ បណ្តាលឱ្យខូចខាតធ្ងន់ទាំងសងខាង ដោយរថភ្លើងខ្ទេចក្បាលមួយចំហៀង ។ ឯរថយន្តក្រឡាប់បះជើងធ្លាក់នៅអមផ្លូវដែក។
មូលហេតុនៃគ្រោះថ្នាក់ចរាចរនេះ មកពីរថយន្តធំឆ្លងកាត់ផ្លូវរថភ្លើង ខ្វះការប្រុងប្រយ័ត្ន ព្រោះរថភ្លើងរត់លើផ្លូវដែក គ្មានលទ្ធភាពគេចពីឧបសគ្គឡើយ។
រថយន្តធុនធំនោះម៉ាកCNHTC ពណ៌ឈាមជ្រូក ផលិតនៅប្រទេសចិន ស្លាកលេខក្រុមហ៊ុនAT 3-0798 ។
ករណីនេះ ភាគីក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវ៉េ និងភាគីក្រុមហ៊ុនចិនដែលស៊ីឈ្នួលដឹកដី និងថ្មសម្រាប់កម្រោងសំណង់ លើកកម្ពស់អភិវឌ្ឍន៍ផ្លូវជាតិលេខ៥ បានទាក់ទង់គ្នាដើម្បីដោះស្រាយ៕