ដូរ ស្នងការ នគរបាល ខេត្ត ប៉ៃលិន
ប៉ៃលិន ៖ បើតាមវេបសាយអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅ ព្រឹក ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ នៅ ស្នងការដ្ឋាន នគរបាល ខេត្ត ប៉ៃលិន មាន រៀបចំ ពិធី ប្រកាស ផ្ទេរ ភារកិច្ច តែងតាំង មុខតំណែង និង បំពាក់ ឋានន្តរស័ក្តិ ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ប៉ៃលិន ក្រោម អធិបតីភាព លោកនាយ ឧ ត្ត ម សេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន អគ្គស្នងការ នគរបាល ជាតិ តំណាង ខ្ពង់ខ្ពស់ សម្តេច ក្រ ឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។
ស្នងការ ថ្មី នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ប៉ៃលិន គឺ លោក ឧ ត្ត ម សេនីយ៍ ទោ សេង សុគន្ធ ត្រូវ ជំនួស លោក ឧ ត្ត ម សេនីយ៍ ទោ ជា ចាន់ ឌិន ដែល ត្រូវដាក់ ឲ្យ ចូលនិវត្តន៍ កាលពី អំឡុង ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅ ។
សូមជម្រាបថា លោក ឧ ត្ត ម សេនីយ៍ សេង សុគន្ធ មុន ត្រូវ ឲ្យ ចូលកាន់ តំណែង ជា ស្នងការ នគរបាល ខេត្ត ប៉ៃលិន គឺជា ស្នងការរង នគរបាល រាជធានី ភ្នំពេញ ហើយ ត្រូវ ព្រះមហាក្សត្រ ខ្មែរ ទ្រង់ ចេញ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តម្លើង ឋានន្ដរស័ក្ដិ ថ្នាក់ ឧ ត្ត ម សេនីយ៍ ទោ ( ផ្កាយ ២) កាលពី ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩ ថ្មីៗ នេះ ។
ថ្លែង ក្នុង ពិធី នោះ លោក ឧ ត្ត ម សេនីយ៍ ទោ ជា ចាន់ ឌិន បាន សូមទោស ដល់ កងកម្លាំង នគរបាល ទាំងអស់ ក្រោម ការដឹកនាំ របស់ លោក ដែលមាន ពាក្យសម្តី លើសលួស ណាមួយ ប៉ះពាល់ ទាំង ចេតនា និង អ ចេតនា ព្រោះ ជា បទបញ្ជា ដែល ម្រូ វ ឲ្យ អនុវត្តន៍ ហើយ ការ អន វត្ត តែមាន ការតឹងតែង និង ធូរ ខ្លះ ។ លោក ក៏ សូមអោយ កងកម្លាំង ទាំងអស់ បន្ត សហការ ល្អ និង ស្តាប់ បទបញ្ជា ថ្នាក់លើ បន្ថែមទៀត ដើម្បី បម្រើ ប្រទេសជាតិ និង ប្រជាពលរដ្ឋ ឲ្យ បានល្អ ។
លោក ឧ ត្ត ម សេនីយ៍ ទោ សេង សុគន្ធ ជា ស្នងការ ប៉ៃលិន ថ្មី បាន ឡើង ថ្លែង បេ្ត ជ្ញា អនុវត្តតាម បទបញ្ជា និង ផែនការ ថ្នាក់ដឹកនាំ លោកនាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន អគ្គស្នងការ នគរបាល ជាតិ សម្តេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឲ្ប បាន ម៉ឺងម៉ាត់ និង មាន ប្រសិទ្ធភាព ខ្ពស់ លើ ការងារ ក្នុង មូលដ្ឋាន និង អនុវត្តតាម គណ : បញ្ជាការ ឯកភាព ខេត្ត ដើម្បី សំដៅ រក្សា អោយបាន សន្តិសុខ ស្តាប់ ធ្នាប់ សុវត្ថិភាព ជួន ជាតិ និង ពលរដ្ឋ ៕