បុរសម្នាក់ខឹងសម្បានិងពាក្យសម្ដីជ្រាំដែល កេីតជាកំហឹងស្ទុះយកពូថៅដេញកាប់ប្រហារ វាយកម្ទេចម៉ូតូជនរងគ្រោះខូចខាតស្ទេីរទាំងស្រុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ ÷ បុរសម្នាក់វាយបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃនិងបង្កហឹង្សាដោយចេតនា ទាញពូថៅកាប់ទៅជនរងគ្រោះ រត់ចែកផ្លូវគ្នាបណ្ដាលឲ្យរងរបួសធ្ងន់.ស្រាល ចំនួន ៣នាក់ កាលពីថៃ្ងទី៣០ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២១.៣០នាទី នៅចំណុចភូមិព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ជនល្មើសមានឈ្មោះជឿន ចាន់ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំខាងលេី តាមការបញ្ជាក់និងយោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះ ឈ្មោះឡុង វណ្ណី ភេទប្រុស អាយុ ៣៨ឆ្នាំ ឈ្មោះពៅ ណុប ភេទប្រុស អាយុ៣៨ឆ្នាំ ឈ្មោះជិន ជឿន ភេទប្រុស អាយុ ៤៧ឆ្នាំអ្នកទាំងបីរស់នៅភូមិឃុំជាមួយគ្នា មុនដំបូងអ្នកទាំងបី អង្គុយជជែកគ្នាលេងពីរឿងការងារធ្វេីកសិកម្ម មិនដឹងជាមានរឿងអីស្រាប់តែជនល្មេីសបានស្ទុះទាញពូថៅ មកដេញកាប់អ្នកទាំង៣បណ្តាលឲ្យរងរបួស និងបានវាយបំផ្លិចបំផ្លាញម៉ូតូខូចខាតចំនួន ០២ គ្រឿង (៥០%) ក្រោយកេីតហេតុអ្នកទាំងបីបានដាក់បណ្ដឹងទៅប៉ុស្ដិ៍ សមត្ថកិច្ចនគរបាលបានចុះទៅអន្ដរាគមន៍ ឃាត់ខ្លួនជនសង្ស័យសាកសួរ ទេីបដឹងថាមកពីខ្លួនធុញទ្រាន់អ្នកទាំងបីយូហេីយ (មានគំនុំជាយូរមកហេីយ) បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕