ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព និិងបិទស្ទីកឃ័រ “ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” លើរថយន្តនៅសួនច្បារលោកតាឌី
ខេត្តព្រះវិហារ៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរក្រុងព្រះវិហារ នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩នេះ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សារៈប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព និិងបិទស្ទីកឃ័រ “ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” លើរថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ នៅលើផ្លូវកោះកែរ(សួនច្បារលោកតាឌី) ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានសមាជិកចូលរួមសរុបចំនួន ៩៨នាក់ ស្រី ៣៦នាក់ និងមានកម្មវិធីសួរសំនួុរ-ចម្លើយ ដើម្បីទទួលបានមួកសុវត្ថិភាព ព្រមទាំងចែកជូននូវឯកសារសុវត្ថិភាពចរាចរណ៍ដូចខាងក្រោម ៖
១. សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ១០ក្បាល។
២.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ៩៨ក្បាល។
៣. ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ ផ្សព្វផ្សាយប្រការសំខាន់ៗ ដែលត្រូវចងចាំចំពោះ អ្នកប្រើប្រាស់ផ្លវចំនួន ៩៨សន្លឹក។
៤.ស្ទីកឃ័រ “ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍”ចំនួុន ០៧សន្លឹក។
៥.មួកសុវត្ថិភាពចំនួន ១០មួក ៕