ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃ៩កុម្ភៈជំនួបសងសឹករវាងK-Cemenr All StarជាមួយSCG Muangthong United

138

​ភ្នំពេញ:ក្រោមពាក្យស្លោកការប្រកួតសាសឹកប្រចាំឆ្នាំរវាងក្រុម K-Cemenr All Star របស់កម្ពុជាជាមួយក្រុម SCG Muangthong United របស់ប្រទេសថៃនឹងធ្វើនៅថ្ងៃទី៩កុម្ភៈនាពហុកីឡដ្ឋានជាតិអូឡាំពិក ។
​នេះជាជំនួបលើកទី៣ហើយរវាងក្រុមទាំង២នេះ ។សូមបញ្ជាក់ថាក្រុមទាំង២នេះសុទ្ធតែជាក្រុមជម្រើសកីឡាករល្អៗកម្រិតជម្រើសជាតិដូចគ្នា ។

​លោកម៉ៃតុលាបានឲ្យដឹងថាព្រឹត្តិការណ៍បែបនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ។ជំនួបដំបូងក្រុម K-Cemenr All Star របស់កម្ពុជាឈ្នះក្រុម SCG Muangthong United របស់ថៃ៤ ទល់៣ ។ក្នុងជំនួប
លើកទី២ឆ្នាំ២០១៧ក្រុម K-Cemenr All Star ចាញ់ក្រុម SCG Muangthong United ០ ទល់៤ ។
​សម្រាប់ជំនួបលើកទី៣នេះលោកភា សុភក្ត្រាដែលជាគ្រូបង្វឹករបស់ក្រុមកម្ពុជា បានអះអាងថាទោះបីលោកមិនហ៊ាននិយាយ មុនពីលទ្ធផលក៏ពិតមែនតែលោកបានប្ដេជ្ញាចិត្តថានឹងដឹកនាំក្រុមឲ្យលេងបានល្អ និងលេងឲ្យអស់ឲ្យពីសម្ត្ថភាព ។

​លោកម៉ៃ តុលាអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអះអាងដែរថា នេះជាព្រឹត្តិការណ៍មួយដែលគាំទ្រថវិកា ទាំងស្រុងពីក្រុមហ៊ុនSCGហើយថវិកាបានមកពីការលក់សំបុត្រគេប្រគល់ជូនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយផ្នែកហើយថវិកានេះសហព័ន្ធនឹងយកទៅប្រើប្រាស់ សម្រាប់ការអភិវឌ្ឍន៍បាល់ទាត់វ័យក្មេង ។

​ក្រៅពីជួយដល់បាល់ទាត់នោះថវិកាមួយផ្នែកយកទៅបរិច្ចាគដល់មណ្ឌលសុខភាពខេត្តកំពត ។សូមបញ្ជាក់ថា មុនការប្រកួតមួយថ្ងៃគឺថ្ងៃទី៨កុម្ភៈSCGនឹងរៀបចំ កម្មវិធីមួយដែលប្រសិទ្ធិនាមថាKick and Share by SCGដែលជាកម្មវិធីហ្វឹកហាត់បាល់ទាត់សម្រាប់កុមារ ដែលមានកុមារចូលរួមចំនួន២០០នាក់ ។

លោក Karn Jantarat ប្រធាន និងជានាយកប្រតិបត្តិរបស់ក្លឹប Muangthong Unitedដែលជាក្លិបឈានមុខមួយ របស់ថៃមួយនេះបាបង្ហើបឱ្យដឹងថា ការបរកួតនេះធ្វើឲ្យលោកអាចរកឃើញកីឡាករកម្ពុជាល្អៗរបស់កម្ពុជា ដើម្បីនាំពួកគេនាំទៅប្រកបអាជីពនៅលីគថៃជាមួយក្លិបលីគនានានៅប្រទេសថៃ។

អត្ថបទដែលជាប់ទាក់ទង