កម្ពុជាគ្មានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីខ្លួននោះទេ
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាង កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសណាមួយ នៅលើទឹកដីខ្លួននោះទេ។
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចរដ្ឋមន្ត្រីការពារជាតិ បានអញ្ជើញបើកកិច្ចប្រជុំពេញអង្គ ដើម្បីត្រួតពិនិត្យការងាររបស់ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វរ រាជធានីភ្នំពេញ សម្តេចពិជ័យសេនា បានបន្តថា អ្វីដែលត្រូវបានចោទប្រកាន់កន្លងទៅនោះ គឺមិនពិតនោះទេ ព្រោះតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាចក្រកម្ពុជា មិនអនុញ្ញាតឱ្យកងទ័ពបរទេសណាមួយមកបោះមូលដ្ឋាននៅលើទឹកដីកម្ពុជាបាននោះទេ៕