ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិធានការចាំបាច់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ ក្នុងបុណ្យចូលឆ្នាំចិន

420

ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពី “វិធានការចាំបាច់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុងបុណ្យចូលឆ្នាំចិន ឆ្នាំ២០១៩ និងពិធីបុណ្យជាតិសំខាន់ៗ”។

ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលបុណ្យចូលឆ្នាំចិន ២០១៩ និងពិធីបុណ្យសំខាន់ៗផ្សេងទៀតពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាថាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលធ្វើដំណើរកំសាន្ត ឬជួបជុំសាច់ញាតិក្នុងបរិយាកាសរីករាយអាចនឹងសម្រេចបានដោយមិនប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ដែលកើតចេញពីការបើកបរធ្វេសប្រហែស ឬដោយមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់ខ្លួនឯងផ្ទាល់ និង/ឬរបស់អ្នកបើកបរផ្សេងទៀត។ ដូច្នេះ យើងខ្ញុំជាតំណាងអង្គការសង្គមស៊ីវិល និងជាសមាជិកបណ្តាញសុវតិ្ថភាពចរាចរណ៍ផ្លួវគោកនៅកម្ពុជា (ដូចមានសញ្ញាសំគាល់អង្គការបានបង្ហាញជូនក្នុងរូបភាពខាងក្រោម) សូមធ្វើការលើកទឹកចិត្តដល់ស្ថាប័ន-មន្រ្តីអនុវត្តច្បាប់ ឱ្យពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែម៉ឺងម៉ាត់ ជាប់លាប់ ស្មើភាព និងប្រកបដោយតម្លាភាព ជាពិសេសនៅមុនពេល ក្នុងអំឡុងពេល និងក្រោយពេលនៃពិធីបុណ្យសំខាន់នានា និងនៅតាមបណ្តាផ្លូវជាតិសំខាន់ ដោយផ្តោតលើការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការនិយាយទូរស័ព្ទពេលបើកបរ។ល។

ជាមួយគ្នានេះ យើងខ្ញុំសូមលើកទឹកចិត្តដល់ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធសូមមានវិធានការតាមលទ្ធភាពរបស់ខ្លួនដូចបានបង្ហាញជូនក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមខាងក្រោម និងចូលរួមជំរុញការអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់អ្នកប្រើប្រាស់ផ្លូវនៅកម្ពុជា។ ការកាត់បន្ថយចំនួនអ្នកស្លាប់នៅក្នុងអំឡុងពេលបុណ្យសំខាន់ៗនឹងអាចក្លាយជាចំណែកដ៏សំខាន់មួយជួយឱ្យប្រទេសកម្ពុជាសម្រេចបាននូវកិច្ចខិតខំដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាទាំងមូល ក៏ដូចជាគោលដៅសង្រ្គោះជីវិតរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង