ប្រគល់សំបកគ្រប់M117 សម្រាប់វាយជួងក្នុងសាលារៀន ដល់ក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
កំពង់ធំ÷រសៀលថ្ងៃ សុក្រ ទី ១ ខែ កុម្ភ: ឆ្នាំ២០១៩
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាល
ខេត្តកំពង់ធំ និងលោក អ៊ាត សុធា ប្រធានកងឯកភាព
កំចាត់មីនទី ៤ បានប្រគល់ទទួលសំបកគ្រាប់បែក
ប្រភេទ M117 នៅសាលាបឋមសិក្សាកំពង់ជ្វា នៅក្នុងភូមិសាស្ត្រ ឃុំ គោល ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។ ដោយមានការចូលរួមពី លោកនាយ
ការិយាល័យជំនាញ លោកអធិការ អធិការរង
នាយ នាយរងផ្នែក នាយ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋ ក្រុមការងារ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដីចូលរួមប្រមាណ
ជាង ២០ នាក់ស្រី ២ នាក់។
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា កំលាំងនគរបាល ខាងអាវុធជាតិផ្ទុះនិងមន្ត្រីអង្គភាពសុីម៉ាក់ បានទៅយកជួងគ្រាប់បែកM117 នេះ! សុំជួងនេះ មិនកំរិតត្រឹមនាយកសាលាទេ សុំឡេីងរហូតដល់អារក្សអ្នកតាប្រចាំដេីមឈេី ដែលចងយួួរជួងគ្រាប់បែកនេះថែមទៀត! នេះហៅថាជំនឿ មិនខុសនីតិវិធីស្អីទេ! ។
គ្រាប់បែកប្រភេទ M117 ឬជាគ្រាប់បែកដែល
ប្រជាជនខ្មែរមួយចំនួនបានហៅថាគ្រាប់បែក
B52 គឺជាប្រភេទគ្រប់បែកម្យ៉ាងទម្លាក់ដោយ
យន្តហោះចម្បាំង របស់ប្រទេសអាមេរិក
បានទម្លាក់មកលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា
កាលពីសម័យសង្រ្គាមចន្លោះឆ្នាំ១៩៧០-១៩៧៥ ។
លោក អ៊ាត សុធា ប្រធានកងឯកភាពកំចាត់មីនទី ៤ មានមតិថា ដោយយោងតាមសារាចរណ៍ របស់
ក្រសួងអប់រំ យុវជន និងកីឡា បានហាមដាច់ខាត
មិនអនុញ្ញាតអោយយកប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬសំបកគ្រាប់បែកខាងលើនេះ យកមកប្រើប្រាស់
ជាឧបករណ៍បំពងលេង (ធ្វើជួង) នៅតាមទីកន្លែង
សាធារណ:គ្រិះស្ថានបណ្ដុះបណ្ដាល វត្តអារាមជាដើម ដោយហេតុគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះវាអាចបង្កអោយ
មានវិនាសសកម្ម និងគ្រោះថ្នាក់បាត់បង់អាយុជីវិត
ទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណ:
គ្រប់ពេលវេលា ។ហើយលោក និងក្រុមការងារ
នាំយកសំបកគ្រាប់នេះទៅកម្កល់ទុក ថែរក្សាទុក នៅទីកន្លែងដែលមានសុវត្តិភាព ក្នុងសារមន្ទី ខេត្តសៀមរាប នាពេលឆាប់ៗនេះ ។
តាមការអោយដឹងពីអ្នកភូមិរស់នៅក្បែរនោះ បានអោយដឹងថា សំបកគ្រាប់បែកខាងលើនេះ
មានទម្ងន់ប្រហែល ៧៥គីឡូ ឳពុកគាត់បាន
យកមកដាក់ប្រហែលជាជាង ៤០ ឆ្នាំហើយ ចំពោះការដាក់សំបកគ្រាប់នេះក្នុងគោលបំណងគឺដើម្បី
ធ្វើជួងសម្រាប់វាយបន្លឺសំលេង លឺបានឆ្ងាយ
ធ្វើជាសញ្ញា ជូនដំណឹងដល់មនុស្សរស់នៅក្នុងភូមិ
ជាមួយគ្នា ពេលដែលដើរក្នុងព្រៃ នៅក្បែរភូមិ វង្វេងផ្លូវ ពេលដែលលឺសំលេងជួង គឺគាត់អាចស្ដាប់
បានហើយដើរតាម សំលេងជួងរកផ្លូវមកផ្ទះបាន
ព្រមទាំងជាឧបករណ៍ប្រកាសអាសន្ន ដល់អ្នកភូមិ
ដែលហេតុណាមួយចាំបាច់ ដើម្បីជួយអន្តរាគមន៍
ទាន់ពេលវេលា តែមួយរយ:ក្រោយជាក្លាយជាជួង
នៅសាលាបឋមសិក្សាកំពង់ជ្វាទៅវិញ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ
នគរបាលខេត្តកំពង់ធំ បានប្រគល់ជួងថ្មី និង ណែនាំដល់អាជ្ញាធរដែនដី ផ្សព្វផ្សាយបន្ត នូវសារាចរណ៍ណែនាំ របស់ក្រសួងអប់រំយុវជន
និងកីឡា ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង
មូលដ្ឋានរបស់ខ្លួន អោយបានជ្រាប់ច្បាស់ ដើម្បីចូលរួមអនុវត្ត និងសហការណ៍ ជាមួយសមត្ថកិច្ចយើង បានព្រមៗគ្នា ៕