ត្រូវយកចិត្តទុកដាក់ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងយោធភូមិភាគពិសេស នាយកនាយករងរដ្ឋបាល ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១៣ មេភូមិទាំង៨៧ និងលោកលោកស្រី នាយក នាយិកាសាលារៀនទាំងអស់ក្នុងខណ្ឌ។
កិច្ចប្រជុំបានផ្តោតលើខ្លឹមសារសំខាន់ៗដូចជា៖
ការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បង្កា បង្ក្រាប បទល្មើសនានា។
លោក នុតពុធដារា ប្រធានគណះបញ្ជាការឯកភាពស្នើរផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។
ស្នើរបន្តផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម
ត្រូវណែនាំដល់សង្កាត់ភូមិផ្សព្វផ្សាយ អោយប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះបញ្ហាអគ្គិភ័យ និងប្រុងប្រយ័ត្នរាល់ពេលចេញធ្វើដំណើរ។ត្រូវ
ធ្វើការណែនាំដល់សង្កាត់ ភូមិ កងកម្លាំងទាំងអស់យកចិត្តទុកដាក់ចំពោះរថយន្តដឹកជញ្ជូនធន់ធ្ងន់ចេញចូលរាជធានី។ ការធ្វើរោងពិធីផ្សេងៗបិទផ្លូវសាធារណៈមិនត្រូវអោយមានក្នុងមូលដ្ឋានជាដាច់ខាត។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភដល់អធិការដ្ឋាននគរបាលខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដោយក្នុងមួយអង្គភាពថវិកា ២លានរៀល និងប្រេង ២០០លីត្រ សម្រាប់ប្រើប្រាស់ក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន៕