ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងរឿង សារ័ត្នត្រៀមតស៊ូជាមួយ អ្នកប្រដាល់ថៃចំណូលថ្មី

112


​ភ្នំពេញ:អ្នកប្រដាល់ជើងខ្លាំងនៃក្លិបទ័ពឆ័ត្រយោង៩១១គឺរឿង សារ័ត្នបានត្រៀមខ្លួនរួចហើយដើម្បីតស៊ូជា
មួយអ្នកប្រដាល់ថៃចំណូលថ្មីសឿ ពូន(Soeur Puon)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
​សារ័ត្នមួយរយៈនេះគេមានការប្រកួតច្រើនហេតុនេះគេក៏មានការរីកចម្រើនគួសមដែរ ។ ជាអ្នកប្រដាល់ដែល
មានសមត្ថភាពប្រើបានទាំងកែង កណ្ដាប់ដៃ ជង្គង់ និង ទាត់ដើម្បីផ្ដួលគូប្រកួតរូបនេះកម្លាំងគេអស្ចារ្យណាស់មិនតែ
ប៉ុណ្ណោះចិត្តគេក៏ហ៊ានខ្លាំងណាស់ដែរគ្រាន់តែភាពអំណត់របស់គេមិនសូវខ្ពស់ប៉ុណ្ណោះ ។

​ពួកគេប្រកួតគ្នាលើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី៣កុម្ភៈ ។សារ័ត្ន
អវត្តមានពីសង្វៀនអាស៊ីអាគ្នេយ៍មួយរយៈហើយគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៣ដង ចាញ់១៨ដង និងស្មើ
ពិន្ទុ៤ដង ។

​ចំពោះអ្នកប្រដាល់ថៃសឿន ពូនវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតលើសង្វៀននៅស្រុកខ្មែរ ។មិន
ដឹងថាគេមានសមត្ថភាពប៉ុណ្ណានោះទេតែមន្ត្រីខាងផ្គូរផ្គងដាក់ឲ្យប្រកួតជាមួយសារ័ត្នបែបនេះទំនងជាមិនអន់ទេ ។គេ
មានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៦១ដង ចាញ់១២ ដង ។សឿ ពូនមានសមត្ថភាពដណ្ដើមជ័យជំនះស្ពាយវិលត្រឡប់ទៅស្រុកវិញបានឬទេ ?
​មាស សុជាតិក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់ជើងកន្ត្រៃហោះធា នុរាជរបស់ក្លិបម្កុដរាជសីហ៍ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។​នេះជាជំនួបរវាងជើងខ្លាំងដូចគ្នា ។ នុរាជជើងរបស់គេទាត់ និងប្រើស្នៀតនាគវ័ធកន្ទុយបានល្អ និងរហ័សការ
លោតទាត់ផ្កាប់ចានរបស់គេក៏មិនអន់ដែរ ឯសុជាតិវិញកែង និង កណ្ដាប់ដៃរបស់គេធ្ងន់និងរហ័សមិនតែប៉ុណ្ណោះគេ

មានស្បែកមុខស្វិតទៀតផង ។ ជំនួបមួយនេះនរណាជាអ្នកឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង