ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និង ការបង្កាទប់ស្កាត់គ្រោះអគ្គិភ័យពេលបុណ្យចូលឆ្នាំចិននិងវៀតណាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៩នេះលោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌចំការមនបានប្រាប់អោយដឹងដោយស្ដីពីការងារការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និង ការបង្កាទប់ស្កាត់គ្រោះអគ្គិភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និង វៀតណាមនាពេលខាងមុខនេះដោយអំពាវនាវទៅដល់បងប្អូនអាជីវករនៅ តាមតូបឬស្តង់លក់ដូរអីវ៉ាន់និមួយៗ នៅក្នុងផ្សារបឹងកេងកងអោយមាន ការប្រុងប្រយ័ត្នខ្ពស់ផងដែរ ពោលគឺការពារប្រសើរជាជាង ព្យាបាលគឺដើម្បីសេចក្ដីសុខសប្បាយទាំងអស់គ្នាផងដែរ។
ជាមួយគ្នានេះដែរលោកប្រធានផ្សារបឹងកេងកង ឯក និមលក៏បានចុះពិនិត្យនូវផលិតផលចំណីអាហារស្រស់ៗនិងវេចខ្ចប់អោយបានត្រឹមត្រូវហើយក៏បានណែនាំទៅដល់បងប្អូនអាជីវករក្នុងការលក់ដូរនូវសម្ភារះហាមឃាត់ផងដែរ និងពិនិត្យនូវតំលៃសាច់គោ សាច់ជ្រូក សាច់មាន់ ទា សាច់ត្រី និង បន្លែបង្កាគ្រប់ប្រភេទចាប់ពីថ្ងៃនេះ ដល់ថ្ងៃបុណ្យចូលឆ្នាំចិនពោលគឺចុះ ពិនិត្យរហូតចំពោះតំលៃក្នុងការលក់ដូរទំនិញក្នុងទីផ្សារបឹងកេងកង។
លោកប្រធានផ្សារបឹងកេងកងអោយដឹងទៀតថា ជានិច្ចកាលក្នុងនាមគណៈកម្មការផ្សារបឹងកេងកងតែងតែ ចុះណែនាំឬជូនដំណឹង ទៅដល់បងប្អូនអាជីវករ ដែលកំពុងប្រកប មុខរបរអាជីវកម្មនៅ ក្នុងផ្សារបឹងកេងកងទាំងអស់ចូលរួម ចំណែករក្សាការពារនូវសន្តិសុខ សុវត្ថិភាព និង កែលម្អរសោភ័ណ្ឌភាពក្នុងផ្សារនៅរាជធានីភ្នំពេញ និងការបង្កាទប់ស្កាត់គ្រោះអគ្គិភ័យ គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកងស្នើអោយបងប្អូនអាជីវករទាំងអស់ គោរព និង អនុវត្តន៍តាមតាមការណែនាំរួមមាន៖
ត្រូវចូលរួមសហការអោយ ទាន់ពេលវេលាជាមួយកម្លាំងសន្តិសុខ ផ្សារបឹងកេងនូវរាល់សកម្មភាព របស់ជនខិលខូចដែលឆ្លៀតឱកាសប៉ុនប៉ងមកធ្វើសកម្មភាព មិនល្អនៅក្នុងផ្សារ។ហាមលក់អាវុធគ្រឿងផ្ទុះ និង រាល់មុខទំនិញហាមឃាត់គ្រប់ប្រភេទដូចជាផាវ កាំជ្រួច កាំភ្លើងជ័រកាំភ្លើងបាញ់ទឹក…។ល។ត្រូវរៀបចំឬតាំងព្យួររាល់មុខទំនិញ អោយមានសណ្ដាប់ធ្នាប់ និង របៀបរៀបរយល្អតាម ការណែនាំរបស់គណៈកម្មការផ្សារ។ហាមលេងល្បែងស៊ីសង់គ្រប់ប្រភេទ នៅក្នុងផ្សារជាពិសេសល្បែងស៊ីសង ចាក់ភ្នាល់កត់ចាក់កន្តុយលេខ និងល្បែងភ្នាល់ផ្សេងៗ។ម្ចាស់ទ្រុងទទួលផ្ញើកង់ ម៉ូតូ និង រថយន្តទាំងអស់ ត្រូវរៀបចំកង់ ម៉ូតូ និង រថយន្តអោយមានសណ្ដាប់ធ្នាប់ល្អ មិនត្រូវយកទ្រូងផ្លូវថ្នល់មកធ្វើអាជីវកម្ម និង ទទួលខុសត្រូវបោស សម្អាតអោយបានស្អាតជាប្រចាំ និង គោរពតាមតំលៃដែលមាន ចែងនៅក្នុងសៀវភៅបន្ទុក។ត្រូវមានបំពង់ពន្លត់អគ្គិភ័យ និង យល់ដឹងពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ។ ម្ចាស់អាជីវកម្មចរន្តអគ្គិសនី ត្រូវរៀបចំខ្សែចរន្តអគ្គិសនី អោយបានត្រឹមត្រូវតាមបទដ្ឋាន លក្ខណៈបច្ចេកទេស។
មិនអនុញ្ញាតិអោយលក់ដូរប្រើប្រាស់ហ្គាស ឬ ទំនិញដែលងាយឆាបឆេះ។ត្រូវរៀបចំកន្លែងដុតទៀន ធូក អោយនៅឆ្ងាយពីទំនិញ ដែលកំពុងដាក់តាំងលក់ដូរនៅតាមតូបឬស្តង់នៅក្នុងផ្សារ។ត្រូវម្ចាស់ការពន្លត់ ភ្លើងទៀន ធូក ចង្រ្កាន និង បិទប៉ារ៉ែត ឬ ឌីហ្សង់ទ័រអគ្គិសនីអោយបានត្រឹមត្រូវមុន និងចាកចេញទៅកាន់លំស្ថានវិញរៀងៗខ្លួន និងត្រូវធ្វើអនាម័យ នៅខាងក្រោយ និង ខាងមុខតូប ឬ ស្តង់របស់ខ្លួនព្រមទាំងរៀបចំដំបូលតូប អោយមានរបៀបរៀបរយល្អប្រសើរ និង វេចខ្ចប់បែងចែកសំរាមស្ងួត សំរាមសើម អោយបានត្រឹមត្រូវតាមការ កំណត់ជាប្រចាំផងដែរហើយខាង គណះកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌចំការមនសង្ឃឹមយ៉ាងជឿ ជាក់ថាបងប្អូនអាជីវករទាំងអស់ គាត់ប្រាកដ ជាយកចិត្តទុកដាក់ចូលរួម អនុវត្តន៍តាមការណែនាំអោយមានប្រសិទ្ធិភាពខ្ពស់ ជាក់ជាមិនខានឡើយ៕