ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លំនៅដ្ឋានពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង

101

សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២កុម្ភៈនេះ លំនៅដ្ឋានពលរដ្ឋមួយខ្នង សង់អំពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ មានបណ្តោយប្រវែង៩ម៉ែត្រ និងទទឹងប្រវែង ៨ម៉ែត្រ មានកំពស់២,50ម៉ែត្រ របស់ឈ្មោះ មាស កែម ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរកសិករ នៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានសមាជិកគ្រួសារចំនួន៦ នាក់ ក្នុងនោះស្រី៣ នាក់ ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង ។

បើទោះបីជាមានជួយអន្តរាគន៍ដេាយរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង ក្នុងនះរថយន្តរបស់អធិការដ្ឋានស្រុកពួក០១គ្រឿង និងរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០៣គ្រឿង ក៏ដោយ ។

សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងទៀតថា មូលហេតុនៃការកើតឡើងគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីកូនម្ចាស់ផ្ទះបានអុចធូបទៀននៅកន្លែងស្នាក់ធ៌មបាយសី និងមិនប្រយ័ត្នទេីបបណ្តាលឲ្យមានករណីអគ្គិភ័យនេះឡេីង ហើយបណ្តាលឲ្យខូចខាតឆេះផ្ទះអស់ទាំងស្រុង , គោយន្តកន្ត្រៃយ៍ ១គ្រឿង , ប្រាក់ខ្មែរចំនួន២លានរៀល , ប្រាក់ដុល្លារចំនួន ៨០០ដុល្លារអាមេរិក , ស្រូវអង្ករនិងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុង ប៉ុន្តែពុំបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់ជីវិតមនុស្ស និងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡេីយ ៕

អត្ថបទដែលជាប់ទាក់ទង