ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីជនជាតិវៀតណាម៨នាក់ រកស៊ីកាត់សក់ ម៉ាស្សា ម្តុំផ្សារថ្មី២ ត្រូវឃាត់ខ្លួន

160

ភ្នំពេញ៖ជនជាតិវៀតណាម ដែលសុទ្ធតែជាស្រ្តីសរុបចំនួន៨នាក់ស្រី ដែលបាននិងកំពុងរកស៊ីកាត់សក់ ម៉ាស្សា ម្តុំផ្សារថ្មី២ នៅប្រទេសកម្ពុជា ដោយប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបាននគរបាលជំនាញ ចុះធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួន ។

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៥០នាទី កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក វង្ស ខេមរា ជានាយរងការិយាល័យ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌ ដូនពេញ សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ស្ថិតនៅ ហាងកាត់សក់ និងម៉ាស្សា តាមបណ្តោយផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី​ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញពិនិត្យឃើញ មានជនជាតិវៀតណាម សរុបចំនួន៨នាក់ស្រី ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង