ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃ អគ្គីសនី នៅក្នុងក្រុង/ខេត្តសៀមរាប ត្រូវបញ្ជុះតម្លៃ ចាប់ពីខែកុម្ភៈឆ្នាំ២០១៩នេះតទៅ តាមប្រភេទនៃការប្រើប្រាស់នីមួយៗ

105


សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នីថ្ងៃទី៤កុម្ភៈនេះ បានឲ្យដឹងថា
ឆ្លើយតបចំពោះជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលតែងតែ បោះឆ្នោត គាំទ្រ គណបក្សប្រជាជនកម្ពុជា និងដើម្បីអនុវត្តនូវកម្មវិធីកាត់បន្ថយថ្លៃប្រើប្រាស់អគ្គីសនី សម្រាប់ទាំងអ្នកប្រើប្រាស់ គ្រប់ប្រភេទ នៅក្នុងក្រុង/ខេត្តសៀមរាប សម្រាប់ឆ្នាំ ២០១៩ និងឆ្នាំ២០២០ ដែលក្នុងនោះ រាប់បញ្ចូលទាំងអ្នកប្រើប្រាស់ធំគ្រប់ប្រភេទ,អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ,អ្នកប្រើប្រាស់ ប្រភេទពាណិជ្ជកម្មនិងរដ្ឋបាល,សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ក៏ដូចជាប្រជាពលរដ្ឋតាមលំនៅឋាន ផងដែរ នេះបើយោងតាមសេចក្តីសម្រេចរបស់អាជ្ញាធរអគ្គីសនីកម្ពុជា។

ក្នុងនោះសម្រាប់ប្រជាពលរដ្ឋតាមលំនៅដ្ឋាន ទទួលបានការ បញ្ជុះតម្លៃ អគ្គិសនី តាមប្រភេទនៃការប្រើប្រាស់នីមួយៗដូចជា…

-អ្នកប្រើប្រាស់ ពី ១ ដល់ ១០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ អ្នកភ្នំពេញ តម្លៃ ៦១០រៀល និងបណ្តាខេត្ត៤៨០រៀល នៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៣៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។

-អ្នកប្រើប្រាស់ ពី ១១ ដល់ ៥០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ ដែលមានតម្លៃ៦១០រៀលនៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៤៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។

-អ្នកប្រើប្រាស់ ពី ៥១ ដល់ ២០០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ ដែលមានតម្លៃ៧២០រៀលនៅភ្នំពេញ និងបណ្តាខេត្ត ៧៧០រៀលនៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៦១០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។

-អ្នកប្រើប្រាស់លើសពី២០០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ ដែលមានតម្លៃ៧៥០រៀលនៅភ្នំពេញ និងបណ្តាខេត្ត ៧៧០រៀលនៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៧៤០រៀលនៅឆ្នាំ២០១៩ និង ៧៣០រៀលនៅឆ្នាំ២០២០។

ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជាបច្ចុប្បន្នដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ បានធ្វើអោយកម្ពុជា ទទួលបាននូវសមិទ្ធិផលថ្មីៗ​ ធំៗជាបន្តបន្ទាប់ ដើម្បីរួមចំណែកលើកស្ទួយជីវភាព ប្រជាពលរដ្ឋ អោយកាន់តែល្អប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង