ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទើបរៀបការ​បាន៥ថ្ងៃ​ ប្តីទាញកាំភ្លើង AK បាញ់សម្លាប់ប្រពន្ធ និងបាញ់បញ្ចប់ជីវិតខ្លួនឯងតាមក្រោយ

387


ព្រះវិហារ ៖ ទើបតែរៀបការជាមួយគ្នាបាន៥ ប្តី កើតភ្លើងប្រច័ណ្ឌ​ ទាញកាំភ្លើង AK ស្វ័យបត់ បាញ់សម្លាប់ប្រពន្ធនៅនឹងកន្លែង រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ កាលពី​ម៉ោងប្រមាណ​៦ល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងវរសេនាតូច​លេខ៣៩៣ ស្ថិតក្នុងភូមិសាស្ត្រភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចស្រុកជាំក្សាន្ត បានឲ្យដឹងថា​ ប្តី ឈ្មោះ វង្យ តុល អាយុ៣២ឆ្នាំ មុខរបរជាទាហាន​ក្នុងវរសេនាតូច៣៩៣ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៩​ និង​ប្រពន្ធ ឈ្មោះ អ៊ុយ សុខដុម អាយុ១៦ឆ្នាំ មុខរបរកសិក​ ស្នាក់នៅភូមិឃុំកើតហេតុ​ ។ ប្រពន្ធ​ត្រូវប្តីបាញ់ចំ​ ចំនួន២គ្រាប់ ចំគល់ថ្គាមខាងស្ដាំ ធ្លាយ​មកក្បាលខាងក្រោយ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ។ ចំណែកឃាតករ ជាប្តី​ បានបាញ់សម្លាប់ខ្លួនឯង​តាមក្រោយ។ មូលហេតុដែលបង្កឲ្យមាន​ អំពើហឹង្សាក្នុងគ្រួសារថ្មីថ្មោងនេះកើតឡើង ដោយសារ​តែភ្លើងប្រច័ណ្ឌ ទើបធ្វើឲ្យមានទំនាស់នូវពាក្យសំដីគ្នាបន្តិចបន្តួច រវាងប្តីប្រពន្ធ ដែលទើបនឹងរៀបកាបានរយៈពេលតែ៥ថ្ងៃ ធ្វើឲ្យប្តីបានស្ទុះយកកាំភ្លើងម៉ាក់AKស្វ័យបត់ បាញ់ទៅលើប្រពន្ធ និងបាញ់សម្លាប់ខ្លួនឯងតែម្តង។

សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ លើសាកសពទាំងពីរអ្នកប្តីប្រពន្ធ ដោយសន្និដ្ឋានថាពិតជាស្លាប់ពិតប្រាកដមែន ៕​

អត្ថបទដែលជាប់ទាក់ទង