ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាពស្ងប់ស្ងាត់នៅក្រសួងព័ត៌មាន ក្នុងថ្ងៃសែនចូលឆ្នាំចិន

104

ភ្នំពេញ៖ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរសារមួយ ដោយបានលើកឡើងថា នៅក្រសួងព័ត៌មានមានសភាពស្ងប់ស្ងាត់ខុសធម្មតា។

លោករដ្ឋមន្រ្តីថ្លែងបែបនេះ ចំថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរ សែនចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម។

អមដោយរូបថត១សន្លឹកពីទិដ្ឋភាព នៅក្នុងក្រសួងព័ត៌មាន លោករដ្ឋមន្ត្រីបានបញ្ជាក់លើហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាក្រសួងព័ត៌មាន​ ស្ងប់ស្ងាត់ខុសពីធម្មតា?»។

សូមបញ្ញាក់ថា មិនថាតែក្រសួងព័ត៌មាននោះដែលមានភាពស្ងប់ស្ងាត់ ឯក្រសួង ស្ថាប័ន អង្គភាព មួយចំនួនធំផ្សេងៗទៀត ក៏គ្មានមន្រ្តីទៅធ្វើការដែរ ព្រោះត្រូវអុជធូបសែនដូនតាចិនវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង