បើកបរដោយមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ បង្កឲ្យខូចខាតព្រទ្យសម្បត្តិ និងអាយុជីវិត
ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ៣០ នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០២/២០៣ ស្ថិតនៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងកង់ និងម៉ូតូ បង្កឲ្យរបួសមនុស្ស ៣ នាក់ និងខូចខាតម៉ូតូ ១ គ្រឿង ។
យោងតាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា ៖ កង់ពណ៌ខ្មៅ បេីកបរពីទិសខាងលិចទៅទិសខាងកេីត បេីកបរតាមចិញ្ចេីមផ្លូវខាងជេីង (លើចិញ្ចេីមផ្លូវខាងឆ្វេង) លុះបេីកដល់ចំណុចកេីតហេតុបាន បត់ឆ្លងផ្លូវមកខាងត្បូង (បត់មកខាងឆ្ដាំ) ស្របពេលនោះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ បេីកបរពីទិសខាងកេីតទៅទិសខាងលិច បានបុកចំពីមុខពេញទំហឹងតែម្ដង ។
កម្លាំងយើងបានដឹងព័ត៌មានបន្ថែមទៀតថា ៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ1F-7627 បេីកបរដោយឈ្មោះ យីន តុលា ភេទប្រុស អាយុ ១៨ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនពាក់មួកសុវត្ថិភាព (របួសធ្ងន់) បានឌុបឈ្មោះស៊ាន ហ៊ន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយ(របួសស្រាល) ។ អ្នកកង់ពណ៌ខ្មៅ បេីកបរដោយឈ្មោះ ធី សារ៉ន ភេទប្រុស អាយុ៦៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្នងក្រពេីលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(របួសធ្ងន់)។
បច្ចុប្បន្នអ្នករបួសបានយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។ វត្ថុតាង:កង់ចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង សមត្ថកិច្ចនគរបាលចរាចរណ៍បាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីបំពេញសំណុំរឿងតាមនីតិវិធី៕