ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រមានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុនសន្ដិសុខឯកជន ​ដែលគ្មានច្បាប់​ពីក្រសួងមហាផ្ទៃ

130

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានព្រមានក្រុមហ៊ុនសន្ដិសុខឯកជនមួយចំនួន ដែលគ្មានច្បាប់អនុញ្ញាត ពីក្រសួងមហាផ្ទៃ ហើយនៅបន្ដធ្វើសកម្មភាពជ្រើសរើស ប្រមូលផ្ដុំ​កម្លាំងដោយខុសច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ បានថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយបានបញ្ជាក់ថា សម្រាប់សហគ្រាសគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ដែលមិនទាន់មានច្បាប់អនុញ្ញាត ត្រូវតែរុសរាន់ក្នុងការសុំច្បាប់អនុញ្ញាតពី សាលារាជធានី-ខេត្ត​សាមី​ឲ្យបានឆាប់បំផុត។ ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់សមត្ថកិច្ច តែមិនមែនជាអាជ្ញាធរ មានសមត្ថកិច្ចនោះទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើលពីព្រំដែននៃតួនាទីរបស់ខ្លួនឡើយ ហើយដាច់ខាតត្រូវតែសម្រួល និងសហការជាមួយសមត្ថកិច្ច គ្រប់កាលៈទេសៈទាំងអស់។ការរារាំង ឬការបង្កជាឧបសគ្គណាមួយ ដល់ការអនុវត្តច្បាប់របស់សមត្ថកិច្ច អាចជាបទល្មើសផ្សេងមួយទៀត ដែលមានបញ្ញតិ្ដឲ្យផ្ដន្ទាទោស តាមក្រមព្រហ្មទណ្ឌ ព្រោះថាតួនាទី ភារកិច្ច និងដែនសមត្ថកិច្ចរបស់ភ្នាក់ងារសន្ដិសុខឯកជន ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង