ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកែប​ នឹងមានរូបព្រះពុទ្ធរូបដែលមាន ធំជាងគេលេីពិភពលោក​ និងរថភ្លេីងដែលមានល្បឿនលឿនជាងគេ

131

កែប៖ រដ្ឋបាលខេត្តបានឲ្យដឹងថា ខេត្តកែប​ នឹងមានរូបព្រះពុទ្ធរូបដែលមានទំហំធំជាងគេលេីពិភពលោក​ និងរថភ្លេីងដែលមានល្បឿនលឿនជាងគេ​ ពីខេត្តព្រះសីហនុ​ មកខេត្តកែប​ នៅពេលដ៏ខ្លីខាងមុខនេះ​ ។

នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ​ ឆ្នាំ២០១៩​ រដ្ឋបាលខេត្តកែប​ ដឹកនាំដោយ​ លោក​ កែន​ សត្ថា​ អភិបាល​ គណៈអភិបាលខេត្តកែប​ បានទទួលស្វាគមន៍ក្រុ​មហ៊ុនវិនិយោគដែលមកពីព្រះរាជាណាចក្រថៃ​ ដេីម្បីពិភាក្សាពីការងារវិនិយោគមួយចំនួន​ នៅលេីទឹកដីខេត្តកែប​ ។

លោកអភិបាលខេត្ត​ បានរៀបរាប់ពីភូមិសាស្ត្រ​ ប្រជាសាស្រ្ត​ សក្តានុពល​របស់ខេត្តកែប​ ដេីម្បីជូនគណៈប្រតិភូរបស់ក្រុមហ៊ុនវិនិយោគថៃ​ ។
​បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ក៏បញ្ជាក់ពីបញ្ហាប្រឈម​ផ្សេងៗ​ ដែលមាន​សម្រាប់ខេត្តទាំងមូល​ និងចំពោះអាជីវករដែលកំពុងបម្រេីរសេវាទេសចរណ៍នៅខេត្តកែប​ ថា​ភ្ញៀវដែលមកលេងខេត្តកែប​ គឺតាមរដូវកាល​ មិនមែនមកលេងកែបគ្រប់រដូវកាលនោះទេ​ នេះហេីយជាបញ្ហាប្រឈមរបស់ខេត្ត​ ជាហេតុធ្វេីអោយថ្នាក់ដឹកនាំខេត្ត​ ខិតខំបន្ថែមទៀត​ ដេីម្បីបំពេញ​ និងដោះស្រាយបញ្ហាទាំងនេះអោយអស់​ ។

បន្ទាប់ពីបានស្តាប់​ និងទស្សនាវីដេអូ​ ពីសក្កានុពលទេសចររបស់ខេត្តកែប​ រួចមកគណប្រតិភូក្រុមហ៊ុនវិនិយោគរបស់ថៃ​ នឹងមានគម្រោងបង្កេីតតំបន់ទេសចរណ៍អោយបានទូលាយ​ និងច្រេីន​ជាងនេះ​ ដេីម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសអោយបានច្រេីនជាងនេះបន្ថែមទៀត​ ។ ហេីយក្រុមហ៊ុនវិនិយោគនេះ​ នឹងសន្យាថា​ សាងសង់រូបព្រះពុទ្ធរូបដែលមានកំពស់​ និងទំហំធំជាងគេលេីពីភពលោក​ និងរថភ្លេីងដែលមានល្បឿនលឿនពីខេត្តព្រះសីហនុ​ មកកាន់ខេត្តកែប​ ។ ជាចុងបញ្ចប់​លោក​អភិបាលខេត្ត​ បានទទួលការសម្ភាសន៍ ជាមួយកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ៣​ថៃ​ អំពីសក្កានុពលរបស់ខេត្តកែប​ ដេីម្បីផ្សព្វផ្សាយអោយទូលំទូលាយ​ នូវទូទាំងពិភពលោក​ បានស្គាល់កែប​ ។

អត្ថបទដែលជាប់ទាក់ទង