ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​យុវជន​ម្នាក់ ​គាស់​ទ្វារ​ព្រះវិហារ លួចរូប​ព្រះ​បដិមា២​អង្គ តម្លៃជាង២ពាន់ដុល្លារ

117

 


​បាត់ដំបង ៖ មាន​ករណី​លួច​គាស់​ព្រះវិហារ លួច​យក​ព្រះអង្គ​ធ្វើ​អំពី​ថ្មកែវ ចំនួន​២​អង្គ ។ សមត្ថកិច្ចនគរបាល បានចាប់ខ្លួន ជនសង្ស័យម្នាក់ ជាមួយនឹងវត្ថុតាង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង។

​លោក​វរសេនីយ៍ទោ ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យដឹងថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ព្រះសង្ឃ​ គង់នៅ​វត្ត​រំដួល កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង ១០៖៤០​នាទី បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​មុខសញ្ញា ឈ្មោះ ឌី វី​ដូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ព្រះអង្គ​ធ្វើ​អំពី​ថ្មកែវ​ចំនួន ២​អង្គ​នោះមក​វិញ (១​អង្គ តម្លៃ ១២០០​ដុល្លារ​)​។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង