ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចាប់ផ្ដើមហើយ

115

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានមក ដល់ហើយនៅយប់ថ្ងៃទី៩កុម្ភៈនេះ ។
នេះជាវគ្គដ៏សំខាន់ដើម្បីឈានឆ្ពោះទៅដណ្ដើមពាន ដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារអាមេរិក ។អ្នកប្រដាល់ជើងខ្លាំង៤រូបចុងក្រោយ ដែលសល់ពីការប្រកួតជម្រុះចំនួន៣២រូប សុទ្ធតែតាំងចិត្តថាគេត្រូវតែឆ្លងឲ្យផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះឲ្យខាងតែបាន ។

​ខ្លាំងជួបខ្លាំងអស្ចារ្យណាស់ ។ បឺត សំខាន់របស់ក្លិបសាលវ័ន្ដកីឡា ត្រូវតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងរបស់ ក្រសួងការពារជាតិធន អៀងឡៃ ។ ប្រកួតជម្រុះ៣វគ្គក្នុងព្រឹត្តិការណ៍នេះសង្ឃឹមឈ្នះទាំង៣ វគ្គ ។នៅជុំទី១ សង្ឃឹម
ឈ្នះសយ សីក្លិបពន្លឺវិបុលដោយពិន្ទុ ។ជុំទី២ឈ្នះឆាយ មាសក្លិបសំរោងកោងកីឡាដោយពិន្ទុ និង ជុំទី៣ ឈ្នះស៊ឹម
ប៊ុនឆៃក្លិបព្រៃទទឹងកីឡាដោយពិន្ទុ ។ ​ចំពោះធន អៀងឡៃវិញនៅជុំទី១ឈ្នះអេរ៉ាវ៉ាន់ ចាន់រាជក្លិបកុសលកីឡាដោយពិន្ទុ ។ជុំទី២ ឈ្នះសេក គឹមសាន្ដ
ក្លិបអង្គរមានជ័យខេត្តសៀមរាបនៅទឹកទី១ និងជុំទី៣ ឈ្នះសៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ដោយពិន្ទុ ។
​ជុំទី៤ ឬវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះមិនងាយស្រួលដូចកាលពី ៣ ជុំកន្លងមកឡើយ ។ ធន អៀងឡៃ ឬបឺត សង្ឃឹម ឈ្នះក្នុងវគ្គដ៏តឹងតែងនេះ ?
​ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ត្រូវតស៊ូជាមួយអ្នកប្រដាល់គួន ប៊ុនហ៊ីមក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ។
​ជុំទី១ សាម៉េត ឈ្នះឯម សុធីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យដោយពិន្ទុ ។ ជុំទី២ ឈ្នះមិត្តរួមគ្រូរឿន សុខលី
ក្លិបការិយាល័យទី៥កងទ័ពជើងគោកនៅទឹកទី២ និង ជុំទី៣ឈ្នះយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្អធដោយពិន្ទុ។

ចំពោះប៊ុនហ៊ីមវិញនៅជុំទី១ ឈ្នះរិទ្ធ ប្រាក់បិន្ដក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ។ជុំទី២ ឈ្នះចា ចំរើនក្លិបកងចក្រភ្នំតូចដោយពិន្ទុ និង ជុំទី៣ ឈ្នះយ៉ន ពីសីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ ។
សម្រាប់គូនេះទោះបីប៊ុនហ៊ីមមិនមែនជាអ្នកប្រដាល់ដែល អាចមើលស្រាលបានក៏ពិតមែនតែភាគរយក្នុងការ
ប្រជែងយកជ័យជំនះសាម៉េតហាក់ដូចជាលើជាហើយ ។

​ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះអ្នកប្រដាល់ជើងចាស់ព្រំ សំណាងក្លិបទ័ពឆ័ត្រយោង៩១១ជួបជាមួយម៉ានូវ វ៉ាន់(Manouv Van)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៧គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង