ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គប្រជុំគណៈអភិបាលខេត្តកំពង់ចាមសម្រេច លើផែនការ ៥៧ សកម្មភាព នៃផ្នែកកិច្ចការអភិវឌ្ឍន៍មូលដ្ឋានបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០១៩

108
ខេត្តកំពង់ចាម៖ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម លោក គួច ចំរើន បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធ ធ្វើការស្វែងយល់ឲ្យបានទូលំទូលាយ នូវកិច្ចការអភិវឌ្ឍមូលដ្ឋានបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ។
   លោក អភិបាលខេត្ត បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យលើសេចក្ដីព្រាង រវាង គ.ជ.អ.ប និងរដ្ឋបាល ខេត្តកំពង់ចាម ស្ដីអំពីពិនិត្យពិភាក្សា លើសេចក្តីសម្រេចរួម នៃផែនការអភិវឌ្ឍន៍ ដែលអង្គប្រជុំនេះ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម ។
  លោក គួច ចំរើន បានថ្លែងបន្តថា មន្រ្តីជំនាញ នៃផ្នែកនីមួយៗ ត្រូវរៀបចំធ្វើផែនការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ ក្រោមជាតិនេះ ឲ្យបានទាន់ពេលវេលា ទៅតាមការណែនាំ របស់ក្រសួងមហាផ្ទៃ ។ ដូច្នេះអង្គភាពនីមួយៗ ត្រូវរៀបចំប្រតិទិនការងារសកម្មភាព ឲ្យបានច្បាស់លាស់ ។
សូមបញ្ជាក់ដែរថា ក្នុងអង្គប្រជុំនេះ បានធ្វើការសម្រេចរួមគ្នា លើផែនការ ៥៧ សកម្មភាព នៃផ្នែកកិច្ចការអភិវឌ្ឍន៍មូលដ្ឋានបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០១៩ ដែលសេចក្តីសម្រេចនោះ ត្រូវបានធ្វើឡើងបន្ទាប់ ពីមានការធ្វើបទបង្ហាញ ពីលោក ប្រាក់ ទិត្យ ប្រធានទីចាត់ការផែនការ និងវិនិយោគ និងការចូលរួមយោបល់ របស់សមាជិក សមាជិកា នៃអង្គប្រជុំ នោះ ៕
អត្ថបទដែលជាប់ទាក់ទង