ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទុស្សេចរន្តអគ្គិសនី បណ្តាលឲ្យឆេះតូបលក់ដូរចំនួន២

106

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយបានកើតឡើង កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង២២យប់ នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលមកពីទុស្សេចរន្តអគ្គិសនី បណ្តាលឲ្យឆេះតូបលក់ដូរចំនួន២ ។ ករណីនេះមិនបណ្តាល ឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែរងការ ខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ។

បើតាមរបាយការណ៍របស់ការិយាល័យនគរបាលបង្ការ​ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ថាច់ ចិន្តាម្លិះ ភេទស្រី អាយុ៣៤ឆ្នាំ មានមុខរបរលក់ដូរ ។ នគរបាលបានសន្និដ្ឋានថា ករណីអគ្គិភ័យ បណ្តាលមកពីមូលហេតុ ទុស្សេចរន្តអគ្គិសនី បណ្តាលឲ្យឆេះសំណង់តូប មានទំហំ ១០ម៉ែត្រគុណនឹង១២ម៉ែត្រ ខូតខាតអស់២តូប ។ ក្នុងប្រតិបត្តិការនេះ បានប្រើប្រាស់រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើទឹកអស់២រថយន្ត ទើបពន្លត់ភ្លើងបានសម្រេចនៅម៉ោង២២និង៥០នាទីថ្ងៃដដែល។

អត្ថបទដែលជាប់ទាក់ទង