ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបតាព្រហ្មមានជ័យបញ្ឈរជើងអ្នកប្រដាល់មាជ សុខរ៉ា

109


​ភ្នំពេញ:លោកមាស សុខគ្រីគ្រូបង្វឹក និង ជាម្ចាស់ក្លិបប្រដាល់តាព្រហ្មមានជ័យបានប្រកាសថាលោកដាក់ ទណ្ឌកម្មអ្នកប្រដាល់មាជ សុខរ៉ាដែលជាសិស្សរបស់លោកហើយដោយសារតែគេគ្មានវិន័យ ។
​លោកមាស សុខគ្រីបាននិយាយឲ្យដឹងថាសិស្សរបស់លោករូបនេះ ដណ្ដើមបានខ្សែក្រវាត់មួយរបស់ភេសជ្ជៈWurkz ពីការប្រកួតលើសង្វៀនអាស៊ីអាគ្នេយ៍ ។កាលពីថ្ងៃទី២ធ្នូឆ្នាំ២០១៨ក្នុងការប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ថៃកេង កាត់(Keng Kat)សុខរ៉ាដណ្ដើមបានជ័យជំនះហើយក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន
២០.០០០.០០០រៀល ។

​បន្ទាប់បិដណ្ដើមបានខ្សែក្រវាត់អ្នកប្រដាល់រូបនេះបានចំអកឲ្យលោកមាស សុខគ្រីនិងក្លិបទាំងមូលថាអ្វីដែល
គេដណ្ដើមបាននេះ មិនមាននរណាជួយឡើយ គឺបានដោយសារញើសឈាមរបស់គេ និង ការប្រឹងប្រែងរបស់គេជាមួយមិត្តភក្តិរបស់គេទាំងអស់ ។

​លោកមាស សុខគ្រីបានចាត់ទុកថានេះជាសំដីប្រមាទមើលងាយក្លិប មើលងាយលោក និងមិត្តរួមក្លិបដែលលោកមិនអាចទទួលយកបានឡើយ ។ លោកបានហៅថាសុខរ៉ាជាមនុស្សរមិលគុណ ហេតុនេះលោកត្រូវតែបញ្ឈរជើងគេមួយរយៈ ដើម្បីឲ្យគេមកសុំទោសលោកសុំទោសក្លិប និង មិត្តរួមក្លិបទាំងអស់បើគេមិនហ៊ានសុំទោសទេនោះ លោកនឹងបញ្ចប់អាជីពប្រដាល់របស់គេត្រឹមនេះហើយ ។

គ្រូបង្វឹករូបនេះបានបន្ទោសថាគេធ្លាប់សុំលោកទៅ សមាគមប្រដាល់ក្រសួងការពារជាតិលោកក៏អនុញ្ញាតឲ្យទៅ តែដោយសារនៅទីនោះអ្នកប្រដាល់រូបនេះ គ្មានវិន័យទើបក្រសួងការពារជាតិបោះបង់ចោល ហើយគេមកសំពះសុំលោកនៅជាមួយ ដោយសន្យាថានឹងធ្វើជាមនុស្សល្អហេតុនេះ ទើបលោកសម្រេចទទួលគេមកវិញនោះ ។
​ពេលនេះអ្វីដែលជាការសន្យារបស់គេនោះ គេមិនបានគោរពឡើយហើយ ថែមទាំងមើលងាយលោកទៀតផង ពេលនេះបើគ្មានការសុំទោសទេនោះ លោកមិនទទួលយកគេមកវិញឡើយ ។សូមបញ្ជាក់ថា ចំពោះអ្នកប្រដាល់មាជ សុខរ៉ាមិនអាចទាក់ទងបានឡើយ ។

អត្ថបទដែលជាប់ទាក់ទង