ឃាត់យុវជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ឆក់ទូរស័ព្ទជនបរទេស
ភ្នំពេញ ៖ យុវជនសង្ស័យម្នាក់ក្នុងចំនោម២នាក់ជិះម៉ូតូស៊ុយស៊ូគីនិក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១HF-០៩៥៩បានធ្វេីសកម្មភាពឆក់ទូរស័ព្ទស្រ្តីជនបរទេសម្នាក់ មិនបានសំរេចហេីយរត់មិនរួចប្រជាពលរដ្ឋសហការ ជាមួយនគរបាលប៉ុស្តិ៍ដេញឃាត់បានម្នាក់រត់គេចខ្លួនម្នាក់ នាំខ្លួនយកមកស្នាក់ការប៉ុស្តិ៍ នាម៉ោង១១ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែងតាមផ្លូវ១១៣ កែង១៤៨ ស្ថិតនៅភូមិ៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
សមត្ថកិច្ចបានប្រាប់ជនរងគ្រោះជាជនបរទេស ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិមិចស៊ិកូ មុខរបរទេសចរស្នាក់នៅសណ្ឋាគារស្ថិនៅសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញជាម្ចាស់ទូរស័ព្ទម៉ាកហូវ៉ៃពណ៍ខ្មៅ ដោយដោយមុនកេីតស្រ្តីរងគ្រោះដេីរតាមផ្លូវ១១៣ ក្នុងទិសដៅពីត្បូងមកជេីងលុះមក ដល់ចំហៀងខាងកេីតសារមន្ទីរក៏មាន ជនសង្ស័យចំនួន២នាក់ពីក្រោយជនរងគ្រោះ ធ្វេីសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះ ពេលកាន់នៅដៃចៃដន្យជនរងគ្រោះទាញមកវិញ ក៏ដួលជនសង្ស័យទាំងម៉ូតូ ហេីយផ្អេីលឆាឡាសមត្ថកិច្ចសហការ ជាមួយប្រជាពលរដ្ឋឃាត់បានម្នាក់ និងជនសង្ស័យរត់គេចម្នាក់នាំមក ស្នាក់ការប៉ុស្តិ៍ដេីម្បីសាកសួរនាំ ។
សមត្ថកិច្ចបន្តថាឃាត់ជនសង្ស័យជាអ្នកបើកម៉ូតូ ឈ្មោះ ហេង តុង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក បានសារភាពថា បក្ខពួក ដែលរត់គេចខ្លួនយកទាំងទូរស័ព្ទម៉ាកហូវ៉ៃទៅជាមួយ ឈ្មោះ រតនៈ ភេទប្រុស អាយុ ១៥ឆ្នាំ មិនស្គាល់ទីលំនៅនោះទេ ដោយបានឆ្លេីយសារភាពខ្លួន មុនកេីតហេតុខ្លួនជិះម៉ូតូជាមិត្តភ័ត្រ្តដេីរលេង រួចឃេីញស្រ្តីជនបរទេសម្នាក់ ដេីរតាមផ្លូវនិងដៃកាន់ទូរស័ព្ទហេីយ ក្រឡេមេីលឆ្វេងស្ដាំអាកាសល្អ ធ្វេីសកម្មភាពឆក់តែរងគ្រោះដួល ទេីបនាំគ្នារត់ចោលម៉ូតូ តែប្រជាពលរដ្ឋឃាត់ជាប់ និងបក្សពួកខ្លួនម្នាក់ទៀតរត់គេចបាត់ ។ក្រោយមកសមត្ថកិច្ចយេីង ដកហូតវត្ថុតាងរួមមាន ម៉ូតូជនសង្ស័យម៉ាកស៊ុយសូគីនិច និងទូរស័ព្ទដៃប្រគល់ អោយស្រ្តីជនបរទេសវិញ ចំណែកជនសង្ស័យសាងសំណុំរឿង បញ្ជូលទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។