ចាប់ជនជាតិឡាវម្នាក់ ដកហូតថ្នាំញៀនមួយចំនួន
ស្ទឹងត្រែង ៖មេខ្លោងជួញដូរថ្នាំញៀនឆ្លងដែន ជាជនជាតិឡាវម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បង្រ្កាបបានជាក់ស្តែង ដកហូតថ្នាំញៀន បានមួយចំនួនធំ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅចន្លោះបង្គោលព្រំដែន លេខ៣៦ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ងួន ឡែ អាយុ៤០ឆ្នាំ ជួញដូរគ្រឿងញៀន ប្រភេទថ្នាំគ្រាប់ មេតំហ្វេតាមីន WY ចំនួន២៧កញ្ចប់ នៅចន្លោះបង្គោលព្រំដែនលេខ36 ក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងហើយ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ៕