ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសធាតុ​នឹងកើនឡើងកំដៅ ពី១ទៅ​២អង្សាសេ បន្ថែមទៀត​ ចាប់ពីថ្ងៃ៦ ដល់ថ្ងៃទី ១២ ខែកុម្ភៈ

109

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ សីតុណ្ហភាពនឹងមានកំណើនពី ១ ទៅ ២ អង្សាសេបន្ថែមទៀត។

បន្ទាប់ពីអាកាសធាតុនៅកម្ពុជា កំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសានខ្សោយ និងនៅលើផ្ទៃដីគ្របដណ្តប់ ដោយកម្រិតសម្ពាធទាបនឹងបង្កឲ្យសីតុណ្ហភាពនៅកម្ពុជា​ ពោលគឺ​ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ មានកំណើនពី១ ទៅ ២អង្សាសេបន្ថែមទៀត។

នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធន​ ធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយបញ្ជាក់ថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា កម្ពុជាកំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសានខ្សោយ និងនៅលើផ្ទៃដីគ្របដណ្តប់ ដោយកម្រិតសម្ពាធទាប។

ក្រុមអ្នកព្យាករក្រសួងធនធានទឹករកឃើញទៀតថា​ លក្ខណៈ​ បែបនេះ នឹងបង្កឲ្យសីតុណ្ហភាព នៅកម្ពុជា ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ មានកំណើនពី១ ទៅ ២អង្សាសេបន្ថែមទៀត ក្នុងនោះមាន៖ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ៖ សីតុណ្ហភាពអប្បបរមា មានពី ២០-២៦ អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ។
បណ្តារាជធានី-ខេត្ត ដទៃទៀត៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦ អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ៕

អត្ថបទដែលជាប់ទាក់ទង