ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបរទេសម្នាក់ ត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធករណីរត់ពន្ធគឿងញៀនជិត ៥គីឡូក្រាម

117


សៀមរាប៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្អាកការធ្វើដំណើរចេញពីប្រទេសកម្ពុជា របស់ជនជាតិរ៉ូមោនីម្នាក់ ដោយសង្ស័យរត់ពន្ធគ្រឿងញៀន នាវេលាម៉ោង ០៩និង៥៥នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ជនជាតិរ៉ូមោនីនេះ មានឈ្មោះ OLARU NARCIS-MANUEL ដែលត្រូវចេញដំណើរទៅទីក្រុងហុងកុង ប្រទេសចិន តាមជើងហោះហើរលេខ KA-249 (REP-HKG) ក្នុងករណីសង្ស័យរត់ពន្ធគ្រឿងញៀន ដោយយោងតាមការត្រួតពិនិត្យ និងធ្វើតេស្តិ៍បឋម ជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រកឃើញសារធាតុក្រាមពណ៌ស ដែលសាមីខ្លួនបានដាក់ក្នុងកញ្ចប់ថង់ប្លាស្ទីក រាងសំប៉ែត ០៤ជ្រុង ចំនួន ០៤ លាក់ទុកក្នុងបាតកាបូបស្ពាយខ្នង ចំនួន ០៤ផ្សេងងគ្នា ដែលជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីន ដែលមានទម្ងន់ ៥.០២០ក្រាម ដោយក្នុងកញ្ចប់ទី១ មាន១.២១០ក្រាម, កញ្ចប់ទី២ មាន១.៣៥០ក្រាម, កញ្ចប់ទី៣ មាន១.២១០ក្រាម និងកញ្ចប់ទី៤ មាន១.២៥០ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន ប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង